ជាតិ
បទសម្ភាសន៍
វីដេអូ
លោក Oliva Kong ប្រឹងប្រែងបង្ហាត់កុមារកម្ពុជា ឱ្យអាចក្លាយជាអ្នកបង្ហាញម៉ូត​កម្រិត​អន្តរជាតិ
21, May 2024 , 9:29 pm        
រូបភាព
ដោយ៖ ថោង ប្រណី

សៀមរាប៖ លោក ម៉ែន សីហា ដែលមហាជនស្គាល់ថា លោក Oliva Kong ជាអ្នកច្នៃម៉ូដ និងជាគ្រូបង្រៀនដើរបង្ហាញម៉ូដល្បីឈ្មោះមួយរូបនៅកម្ពុជា។ បច្ចុប្បន្ន លោកកំពុង​បង្រៀន​​ការដើរម៉ូតដល់សិស្សជាច្រើនរូបជាពិសេសកុមារា កុមារី។ លោក ម៉ែន សីហា ថ្លែងប្រាប់សារព័ត៌មាន​ថ្មីៗ បន្ទាប់ពីកម្មវិធីដើរបង្ហាញម៉ូត​ដែលរៀបចំនៅ​បរិវេណ​វត្តអង្គរ​ខាងជើងក្នុងខេត្តសៀមរាប នាថ្ងៃចូលឆ្នាំប្រពៃណីខ្មែរកន្លងទៅថា កុមារទើប​ហាត់រៀន​ថ្មីថ្មោង​ត្រូវបានលោកហ្វឹកហ្វឺន ឱ្យមានអាកប្បកិរិយា​មាយាទសមរម្យ ទាំងការដើរបែប​បង្ហាញម៉ូដ ឬបែបប្រពៃណីជាដើម។ «កុមារទាំងអស់ហ្នឹង មានឆន្ទៈ និងខិតខំប្រឹងប្រែង​ថែរក្សានូវអ្វី​ដែល​ជារបស់ខ្មែរ»។

គ្រូបង្ហាត់ដើរម៉ូតរូបនេះបញ្ជាក់ដូច្នេះ មុននឹងបង្ហាញជំនឿ​មុតមាំថា នាពេលអនាគត ពួកគេ​អាច​ក្លាយ​ទៅជា​កំពូលតារាបង្ហាញម៉ូដក្នុងប្រទេសកម្ពុជា និងមានឈ្មោះបោះ​សំឡេងលើឆាកអន្តរជាតិ​ថែមទៀត។


 
តទៅនេះសូមលោកអ្នកនាងទស្សនាវីដេអូសម្ភាសដូចខាងក្រោម៖ 
 

Tag:
 ThmeyThmey
  បង្ហាញម៉ូតកុមារ
  Oliva Kong
  ម៉ែន សីហា
© រក្សាសិទ្ធិដោយ thmeythmey.com