ជាតិ
ក្បួនដង្ហែអបអរវិសាខបូជា លើទឹកដីអង្គរ
22, May 2024 , 2:10 pm        
រូបភាព
ដោយ៖  ថោង ប្រណី និងផា ធីតា

សៀមរាប៖ ព្រះសង្ឃ និងពុទ្ធបរិស័ទ ជាច្រើនអង្គ និងនាក់ ចូលរួមក្បួនដង្ហែ ដើម្បីប្រារព្ធ និងអបអរពិធីបុណ្យវិសាខបូជា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងខេត្តសៀមរាប។ ក្បួនដង្ហែនេះ ធ្វើឡើងដើម្បីរំឭក ដល់ព្រឹត្តិការណ៍ពិសេស៣ ដែលទាក់ទងនឹងព្រះសម្មាសម្ពុទ្ធ គឺការប្រសូត្រ ការត្រាស់ដឹង និង ការចូលនិព្វាន។

 
ក្បួនដង្ហែត្រូវបានដង្ហែចេញពីវត្តព្រះឥន្ទទេព ជិតប្រាសាទបាយ័ន និងហែឆ្លងកាត់មួយផ្នែកនៃក្រុងសៀមរាប រួចត្រឡប់ចូលវត្តព្រះឥន្ទទេពវិញ។ ក្បួនដង្ហែមានភាពអធិកណាស់ អមដោយភ្លេងពិណពាទ្យ ឧឃោសនសព្ទ រួមជាមួយការហែហមដោយយាន្តជំនិះរាប់ចាប់ពីរថយន្ត, រ៉ឺម៉កកង់បី និងម៉ូតូជាដើម៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com