ជាតិ
បទសម្ភាសន៍
វីដេអូ
ហេតុអ្វីបាន Siem Reap Shuttle នៅតែរក្សាបានចំណាត់ថ្នាក់លេខ១ នៅTripadvisor?
23, May 2024 , 7:59 am        
រូបភាព
សៀមរាប៖  Siem Reap Shuttle ជាសេវាកម្មទេសចរណ៍ថ្មីមួយ ដែល​បាននាំទេសចរធ្វើដំណើររួមគ្នា ទៅទស្សនាតាមប្រាសាទ និងទីតាំងលេចធ្លោនានាក្នុងខេត្តសៀមរាប។ បច្ចុប្បន្ន Siem Reap Shuttle ទទួលបានចំណាត់ថ្នាក់លេខ១ ទាក់ទងនឹងការផ្តល់សេវាកម្មល្អ ដែលមានអ្នកផ្តល់មតិច្រើនជាងគេ នៅលើ Tripadvisor។ ហេតុអ្វីបាន Siem Reap Shuttle នៅតែរក្សាបានចំណាត់ថ្នាក់លេខ១ នៅTripadvisor?

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចសម្ភាស​ន៍ រវាង កញ្ញា ហេង ស្រីលីន នៃសារព័ត៌មានថ្មីៗ និងលោក ហ៊ួក សំបាត់ ប្រតិបត្តិករនៃ Siem Reap Shuttle ដូចតទៅ៖



 នាអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ Siem Reap Shuttle ស្ថិតនៅTop 10 ក្នុងចំណោមក្រុមហ៊ុន ផ្តល់សេវាកម្មទេសចរណ៍ជាង៥០០ក្រុមហ៊ុន នៅក្នុងខេត្តសៀមរាប។ បើតាមលោក ហ៊ួក សំបាត់ ប្រតិបត្តិករនៃ Siem Reap Shuttle ចំណាត់ថ្នាក់លេខ១នេះ គឺកើតចេញពីការសហការគ្នា និងការខិតខំប្រឹងប្រែងពីបណ្តាក្រុមការងារ ទាំងមគ្គទេសក៍ អ្នកបើកករ និងអ្នកទទួលសេវាកម្មភ្ញៀវ។ សេវាកម្មល្អ គឺការឆ្លើយតបទៅភ្ញៀវលឿនរហ័ស ស្វាគមន៍ដោយភាពកកក្តៅ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ការណ៍នេះ បានធ្វើឲ្យភ្ញៀវ ដែលមកទទួលសេវាកម្ម ពួកគេនឹងផ្តល់ជាមតិយោបល់ល្អៗ ដែលធ្វើឲ្យ Tripadvisor ផ្តល់ចំណាត់ថ្នាក់លេខ១។ 
 
Siem Reap Shuttle ផ្តល់ភាពងាយស្រួលសម្រាប់ភ្ញៀវដែលមានបំណងដើរកម្សាន្តតែម្នាក់ឯង និងជាក្រុម ជួយកាត់បន្ថយការចំណាយ និងពេលវេលា។ ក្រៅពីធ្វើដំណើរទស្សនាតាមប្រាសាទ និងតំបន់ទេសចរណ៍ ភ្ញៀវដែលជាវកញ្ចប់សេវាកម្ម Siem Reap Shuttle នឹងទទួលបានពិសោធថ្មីមួយទៀតគឺ ការបង្កើតចំណងមិត្តភាពពីសមាជិករួមដំណើរផ្សេងទៀត។ 
 
កញ្ចប់សេវាកម្មនីមួយៗ មានតម្លៃខុសគ្នា ទៅតាមទិសដៅទស្សនា ដូចជា កញ្ចប់សេវាកម្មទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត ការទស្សនាវង់តូច ការធ្វើដំណើរទៅកាន់ប្រាសាទបន្ទាយស្រី ដំណើរកម្សាន្តទៅកាន់ប្រាសាទកោះកេរ   និងបេងមាលា ទឹកធ្លាក់ភ្នំគូលែន កំពង់ភ្លុក ជាដើម។ កញ្ចប់សេវាកម្មនីមួយៗ បានរួមបញ្ចូលនូវទីតាំងចម្រុះផ្សេងទៀត ដោយបែងចែកតាមថ្នាក់តំបន់ផងដែរ៕

Tag:
 ThmeyThmey
 Siem Reap Shuttle
  ទេសចរណ៍
 ហ៊ួក សំបាត់
© រក្សាសិទ្ធិដោយ thmeythmey.com