ជាតិ
ឱកាសល្អ! STC ជ្រើសរើសសិស្សរៀនជំនាញវិជ្ជាជីវៈបដិណ្ឋារកិច្ច រយៈពេល៨ខែប៉ុណ្ណោះ ![សកម្មភាពសិស្សរៀនជំនាញបដិសណ្ឋារកិច្ចដើម្បីត្រៀមចូលបម្រើការងារ Pre-Employment របស់សមាគមក្លឹបទេសចរណ៍សៀមរាប STC។](https://image.thmeythmey.com/pictures/2024/05/25/aswe.jpg)
សកម្មភាពសិស្សរៀនជំនាញបដិសណ្ឋារកិច្ចដើម្បីត្រៀមចូលបម្រើការងារ Pre-Employment របស់សមាគមក្លឹបទេសចរណ៍សៀមរាប STC។
×![]()
សៀមរាប៖ សមាគមក្លឹបទេសចរណ៍សៀមរាប (STC) ជ្រើសរើសសិស្សចំនួន២០០នាក់ អាយុ១៨ឆ្នាំឡើងទៅ ចូលរៀនជំនួញវិជ្ជាជីវៈលើមុខជំនាញ ការិយាល័យជួរមុខ ម្ហូបអាហារ និងភេសជ្ជៈ គេហកិច្ច និងផ្នែកចម្អិនអាហារ។ ការបណ្ដុះបណ្ដាលនេះ មានរយៈពេល៨ខែ ចាប់ពីខែកក្កដា ឆ្នាំ២០២៤ រហូតដល់ ខែកុម្ភៈ ឆ្នាំ២០២៥។
ចំពោះសិក្ខាកាមដែលនឹងត្រូវជ្រើសរើស នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ៥០ដុល្លារ និងអត្ថប្រយោជន៍ផ្សេងៗបន្ថែម, វិញ្ញាបនបត្រទទួលស្គាល់ពីក្រសួងទេសចរណ៍ និងក្រោយបញ្ចប់វគ្គសិក្សា សមាគមមានក្រុមហ៊ុន ដែលជាដៃគូសហការទទួលសិក្ខាកាមឱ្យបំពេញការងារ។ នេះបើតាមសេក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តសៀមរាប។
យោងតាមប្រភពខាងលើ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ធ្វើឡើងដើម្បីរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឱ្យកាន់តែមានប្រសិទ្ធភាព ចំពោះការផ្ដល់សេវាកម្មជូនភ្ញៀវទេសចរ ខេត្តសៀមរាប។
សម្រាបលោកអ្នកនាង មានបំណងចូលរៀនវគ្គបណ្ដុះបណ្ដាល ឬមានចម្ងល់សាកសួរព័ត៌មានបន្ថែម តាមរយៈលេខ ០៩៩ ៩០៨ ៨៦៦ និង ០១០ ៦៥៥ ៥៥៩។ ចំពោះការដាក់ពាក្យស្នើសុំចូលរៀន សូមទៅការិយាល័យសមាគមក្លឹបទេសចរណ៍សៀមរាប ស្ថិតក្នុងសណ្ឋាគារមេម័រផាលេស (ខាងត្បូងផ្សារក្រោមប្រមាណ៤០០ម៉ែត្រ) ភូមិវហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ឱ្យបានមុនថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤៕
Tag:
ThmeyThmey
ជំនាញវិជ្ជាជីវៈ
សមាគមក្លឹបទេសចរណ៍សៀមរាប
STC
© រក្សាសិទ្ធិដោយ thmeythmey.com