ជាតិ
ព័ត៍មានសុខភាព
សុខភាព
ប្រយ័ត្ន​ណា ! ស្ត្រី​មាន​ផ្ទៃពោះ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​កើត​មាន​ជំងឺ​ទាំងនេះ​ឲ្យ​សោះ
21, Jun 2024 , 10:59 pm        
រូបភាព
វា​ទំនងជា​រឿង​ពិបាក​មួយ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដោយសារ​តែ​មានការ​បង្ក​រោគ​ខ្លះ​អាច​ប៉ះពាល់​តែ​ស្ត្រី​ជា​ម្តាយ ខណៈ​ពេល​ដែល​ការ​បង្ក​រោគ​ផ្សេង​ៗ​ទៀត​ស​ម្តៅ​វាយប្រហារ​ទាំង​ម្តាយ និង​កូន​ក្នុងផ្ទះ​តែ​ម្តង​។

 
ទោះបីជា​យ៉ាងណា​ក៏​ដោយ នៅ​ពេល​អ្នក​ឆ្លង​ជំងឺ វីរុស ឬ​បាក់តេរី​នឹង​វាយលុក​ទៅ​លើ​ជាលិកា​រាង​កាយ បង្កើត​កូនចៅ និង​បញ្ចេញ​ជាតិពុល​របស់​វា​ទៅ​ក្នុង​ខ្លួន​។ អ្វី​ដែល​ជា​បញ្ហា​នោះ​គឺថា ការ​បង្ក​រោគ​ទាំងនេះ​អាច​នឹង​ផ្តល់​ផលវិបាក​ច្រើន​ក្នុង​ពេល​មាន​ផ្ទៃពោះ ហើយ​ទំនងជា​នឹង​បង្ក​រោគ​ដល់​ទារក​នៅ​ក្នុង​ផ្ទៃ​ថែម​ទៀត​។
 
សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ពិតជា​ងាយ​នឹង​ឆ្លង​ជំងឺ​ណាស់ នេះ​ដោយសារ​តែ​ភាព​ទន់ខ្សោយ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​សម្រាប់​ការពារ​មនុស្ស​ពីរ​នាក់​ក្នុង​ពេល​តែ​មួយ​។ ដល់​ពេល​ឆ្លង​ជំងឺ​ទៅ វា​អាច​នឹង​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ច្រើន​ដូច​ជា ការ​រលូត​កូន កូន​កើត​មិន​គ្រប់​ខែ កូន​ស្លាប់​ក្នុង​ផ្ទៃ កូន​កើតមក​ខ្វះ​អវៈយវៈ និង​ម្តាយ​ស្លាប់​ជាដើម​។
ដូច្នេះ​ខាងក្រោម​គឺជា​ការ​បង្ក​រោគ​មួយ​ចំនួន​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​តែ​មាន​ភាព​ប្រុង​ប្រយ័ត្ន និង​ព្យាយាម​កុំ​ឲ្យ​កើត​ជំងឺ​នេះ​៖
  • ជំងឺ​រលាក​ថ្លើម​ប្រភេទ B, C
  • ការ​បង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ
  • ជំងឺ​កាមរោគ
  • ជំងឺ​អ៊ុត​ស្វាយ
  • ជំងឺ​ប៉េ​ស​ប្រដាប់​ភេទ
  • កញ្ជ្រឹល ឬ​ស្អូច
  • ជំងឺ​បង្ក​ឡើង​ដោយ​បាក់តេរី Group B Streptococcus
ការ​ប្រុង​ប្រយ័ត្ន និង​ការ​ព្យាបាល
ដូច្នេះ​ចាប់ពី​ពេល​នេះ​ទៅ យើង​ដឹង​ហើយ​ថា​ការ​បង្ក​រោគ​អ្វីខ្លះ​ដែល​អាច​ប៉ះពាល់​ដល់​ការ​មាន​ផ្ទៃពោះ​ហើយ​។ យក​ល្អ​គួរតែ​ធ្វើ​ដូច​ខាងក្រោម​នេះ​ដើម្បី​បង្កា​វា​៖
១-​ធ្វើ​យ៉ាងណា​អាច​កើត​ជំងឺ​នេះ​ឲ្យ​ហើយ​មុន​ពេល​មាន​ផ្ទៃពោះ
២-​តាមដាន​រោគ​សញ្ញា និង​ពិនិត្យ​សុខភាព​ជា​ទៀងទាត់
៣-​ចៀសវាង​ការ​រួម​ភេទ​ជាមួយ​ដៃគូរ​មាន​ជំងឺ
៤-​ចូរ​ប្រាកដ​ថា គ្រូពេទ្យ​មិន​បាន​ប្រើប្រាស់​ឧបករណ៍ និង​សឺ​រ៉ាង​ដែល​ធ្លាប់​ប្រើ​ជាមួយ​អ្នកជំងឺ​ពី​មុន​ៗ​ឡើយ
៥-​សម្រាប់​ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ​ដើម្បី​ព្យាបាល​ក្នុង​ពេល​មាន​ផ្ទៃពោះ ត្រូវ​តែ​មានការ​ណែនាំ​ឲ្យ​ច្បាស់​ពី​គ្រូពេទ្យ​ជំនាញ និង​ជ្រើសរើស​ថ្នាំ​ណា​ដែល​មិន​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ
៦-​បើសិនជា​កំពុង​តែ​មានការ​បង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ ចូរ​ព្យាយាម​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន តែ​បើសិនជា​អាកា​រៈ​របស់​វា​កើតឡើង​ជាប់​ច្រើន​ជាង​ពីរ​ថ្ងៃ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com