ជាតិ
អត្ថបទពាណិជ្ជកម្ម
សូមអបអរសាទរដល់ម្ចាស់ជ័យលាភីទាំង ៥ រូបពីការប្រកួតថតរូប SEE Cambodia 2024
29, May 2024 , 1:15 pm        
រូបភាព
កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០៤៖ ក្រសួងព័ត៌មាន និង ក្រុមហ៊ុនក្រុមហ៊ុនទូរសព្ទដៃ OPPO បានរៀបចំនូវកម្មវិធីប្រកាសជ័យលាភី SEE Cambodia 2024 ដល់អ្នកដែលបានចូលរួមប្រកួតថតរូបលើទូរសព្ទដៃ ដែលមានទឹកដៃល្អ ភាពប៉ិនប្រសប់  និងភាពច្នៃប្រឌិតខ្ពស់ពីជ័យលាភីលេខ១ ដល់លេខ១០ នៅសណ្ឋាគារ Hyatt Regency Phnom Penh ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ថ្នាក់ដឹកនាំក្រសួង ព្រមទាំងថ្នាក់ដឹកនាំនៃក្រុមហ៊ុន OPPO គណៈកម្មការ បណ្តាសារព័ត៌មានល្បីៗ និងបេក្ខភាពប្រកួតជាច្រើនរូប។
 
ការប្រគល់រង្វាន់រួមមាន ៖ 

ជ័យលាភីលេខ១ ៖ ប្រាក់ ៤,០០០,០០០រៀល, ទូរស័ព្ទដៃ OPPO Reno11 5G និង វិញ្ញាបនបត្រ ១សន្លឹក
ជ័យលាភីលេខ២  ៖ ប្រាក់ ១,០០០,០០០រៀល, ទូរស័ព្ទដៃ OPPO Reno11 F និង វិញ្ញាបនបត្រ ១សន្លឹក
ជ័យលាភីលេខ៣ ៖ ប្រាក់ ៥០០,០០០រៀល, OPPO Pad Neo និង វិញ្ញាបនបត្រ ១សន្លឹក
ជ័យលាភីលេខ៤ ៖ ប្រាក់ ២០០,០០០ រៀល, OPPO Watch X និង វិញ្ញាបនបត្រ ១សន្លឹក
ជ័យលាភីលេខ៥ ៖ ទឹកប្រាក់ ១០០,០០០រៀល, OPPO Enco Air3 និង វិញ្ញាបនបត្រ ១សន្លឹក
ជ័យលាភីលេខ៦ ដល់ លេខ១០ ៖ OPPO Enco Buds2 ម្នាក់ ១គ្រឿង 
ជ័យលាភីលេខ១០ ដល់ លេខ២០ ៖ កាតាបស្ពាយដ៏ស្រស់ស្អាត ម្នាក់ចំនួន ១
 


សូមបញ្ជាក់ថា កម្មវិធីប្រកួតថតរូបលើទូរសព្ទ SEE Cambodia 2024 គឺរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់ប្រជាជនកម្ពុជាគ្រប់ទិសទីអាចបញ្ចេញស្នាដៃក្នុងការថតរូបដោយប្រើទូរសព្ទដៃ ដើម្បីលើកស្ទួយវិស័យវប្បធម៌ និងទេសចរណ៍ក្នុងប្រទេសកម្ពុជា ដោយប្រព្រឹត្តិយ៉ាងរលូនទាំង ៤ សប្តាហ៍ក្រោមការចូលរួមពីបេក្ខជនយ៉ាងច្រើន ដោយធ្វើឡើងយ៉ាងសុក្រឹតយុត្តិធម៌ក្រោមការសម្រេចពីគណៈកម្មការចំនួន ៣ រូប ៖ 
 
គណៈកម្មការទី១ ៖ ក្រសួងព័ត៌មាន
គណៈកម្មការទី២ ៖ សេង លន់
គណៈកម្មការទី៣ ៖ Miller Snap

ចំពោះប្រធានបទវគ្គជម្រុះចុងក្រោយគឺ កម្ពុជា ៤.០ (CAMBODIA 4.0)
 


ជ័យលាភីលេខ បានទៅលើ លោក ឃុន កែវវាសនា

 
ជ័យលាភីលេខ បានទៅលើ លោក ស៊ិន ឌីណែត
 

 
ជ័យលាភីលេខ៣ បានទៅលើ លោក ឈន ភារម្យ 
 

 
ជ័យលាភីលេខ៤ បានទៅលើ លោក យ៉ន សូវៀត 
 

 
ជ័យលាភីលេខ៥ បានទៅលើ លោក អ៊ុ ផានិត
 














(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com