អន្តរជាតិ
ករណីផ្ទុះហ្គាសនៅរដ្ឋ Ohio បង្កឱ្យមានអ្នករបួសចំនួន ៧នាក់
29, May 2024 , 1:59 pm        
រូបភាព
រូបភាព The New York Times
រូបភាព The New York Times
មនុស្សយ៉ាងហោចណាស់ ៧នាក់ បានរងរបួស និង២នាក់បានបាត់ខ្លួន បន្ទាប់ពីផ្គុះហ្គាសធម្មជាតិនៅក្រុង Youngstown រដ្ឋ Ohio របស់អាម៉េរិក ក្នុងថ្ងៃទី២៨ ខែឧសភា។ តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក អាជ្ញាធរ មិនទាន់ដឹងពីមូលហេតុផ្ទុះហ្គាសនេះនៅឡើយ។

 
តាមរបាយការណ៍ ករណីផ្ទុះហ្គាស បានកើតមាននៅអគារមួយ ដែលជាទីតាំងធនាគារ Chase នៅ ក្រុង Youngstown រដ្ឋ Ohio។ ក្នុងហេតុការណ៍កើតមាននៅថ្ងៃទី២៨ ខែឧសភា អ្នកជំងឺចំនួន ៧នាក់កំពុងស្ថិតនៅក្នុងការព្យាបាល និង១នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ 
 
«យើងត្រឹមខ្លួនជាស្រេច ក្នុងការអ្នកដែលត្រូវការជំនួយ និងសុខភាពអ្នកជំងឺ»។ ប្រព័ន្ធសុខាភិបាល Mercy Health ប្រចាំនៅក្រុង Youngstown បានបញ្ជាក់បែបនេះ ប្រាប់សារព័ត៌មានក្នុងស្រុក ខណៈអាជ្ញាធរពន្លត់អគ្គិភ័យ បានអំពាវនាវស្ថិតនៅឱ្យឆ្ងាយពីតំបន់ផ្ទុះហ្គាសនោះ។ 
 
យ៉ាងណាមិញ អាជ្ញាធរតំបន់ មិនទាន់អាចរកឃើញមូលហេតុផ្ទុះហ្គាសឡើយ៕ 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com