ជាតិ
វីដេអូ
សម្រស់បូកគោ តាមដងផ្លូវទៅកាន់កំពូលភ្នំ
30, May 2024 , 3:29 pm        
រូបភាព
ភ្នំពេញ៖ ធម្មជាតិ ទេសចរណ៍ វប្បធម៌ ជាគោលដៅទេសចរណ៍ យ៉ាង សំខាន់នៃឧទ្យានជាតិ ព្រះមុនីវង្ស ឬភ្នំបូកគោ។ ប៉ុន្តែអ្វីដែលទាក់ចិត្តឲ្យទេសចរ មកកម្សាន្តញឹកញាប់នោះគឺទេស ភាពស្រស់បំព្រងពណ៌បៃតង ថែមទាំងមានខ្យល់អាកាសបរិសុទ្ធ គ្រប់រដូវកាល។ តាមដងផ្លូវទៅកាន់ កំពូលភ្នំបូកគោ លោកអ្នក នឹងទទួលបានអារម្មណ៍ស្រស់ស្រាយ ជាមួយទេសភាពធម្មជាតិ ព្រៃព្រឹក្សាអមផ្លូវ អព្ភ ជាពិសេសអាចទស្សនាក្រុងកំពត ពីចង្កេះភ្នំថែមទៀតផង។
 
ភ្នំបូកគោមានចមា្ងយ១៩០គីឡូម៉ែត្រ ពីរាជធានភ្នំពេញ មានកម្ពស់១ ០៧៥ ម៉ែត្រធៀប នឹងកម្រិតទឹកសមុទ្រ និងមានចម្ងាយ ១១គីឡូម៉ែត្រពីក្រុងកំពត។ បូកគោ គិតពីជើងភ្នំ ទៅដល់កំពូលភ្នំ មានចម្ងាយ ៣២គីឡូម៉ែត្រ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com