ជាតិ
អត្ថបទពាណិជ្ជកម្ម
ប្រាក់កម្ចីតាមរដូវកាល អិលអូអិលស៊ី ផ្តល់ទំហំកម្ចីធំជាមួយការប្រាក់ទាបសមរម្យ គាំទ្រកសិករកម្ពុជា​ពង្រីកមុខរបរ
31, May 2024 , 2:59 pm        
រូបភាព
ប្រជាជនកម្ពុជាជាច្រើន ពឹងផ្អែកលើវិស័យកសិកម្មជាសំខាន់ ដូចនេះការចូលមកនៃរដូវវស្សា ជាពេលវេលាដ៏សំខាន់សម្រាប់បងប្អូនប្រជាកសិករ ​ផ្តើមការដាំដុះ បង្កបង្កើន​ផល​ និងសកម្មភាពកសិកម្មជាច្រើនផ្សេងទៀតដូចជា ចិញ្ចឹមសត្វ នេសាទ កសិពាណិជ្ជកម្ម និងផលិតកម្មកសិកម្មផ្សេងៗជាដើម។ អិលអូអិលស៊ី សូមណែនាំជូននូវសេវាប្រាក់កម្ចីមួយប្រភេទ ដែលបង្កើតឡើងជាពិសេស សម្រាប់ប្រជាកសិករកម្ពុជាគឺប្រាក់កម្ចីតាមរដូវកាល ដែលស័ក្តិសមបំផុតនៅពេលដែលលោកអ្នក ដែលចង់បង្កើនទិន្នផលដំណាំដាំដុះ ឬពង្រីកសកម្មភាពកសិកម្មរបស់ខ្លួន នៅក្នុងរដូវកាលដែលកំពុងមានតម្រូវការទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូលឱ្យកាន់តែខ្ពស់មួយកម្រិតទៀត។

ប្រាក់កម្ចីតាមរដូវកាលរបស់ អិលអូអិលស៊ី ផ្តល់នូវទុនបន្ថែមរហូតដល់ ១២០លានរៀល ជាមួយលក្ខខណ្ឌដ៏ល្អបំផុតដូចជា៖
  • អត្រាការប្រាក់ទាបសមរម្យ៖ អិលអូអិលស៊ី ផ្តល់ជូននូវអត្រាការប្រាក់ទាបសមរម្យបំផុត និងលក្ខខណ្ឌបត់បែន។
  • រយៈពេលកម្ចីវែង៖ រយៈពេលប្រាក់កម្ចី និងការបង់សងមានភាពបត់បែន និងមានរយៈពេលវែង។
  • ដំណើរការអនុម័តរហ័ស៖ ការអនុម័តប្រាក់កម្ចីរបស់ អិលអូអិលស៊ី មានភាពរហ័ស និងផ្តល់ជម្រើសងាយស្រួលក្នុងការខ្ចីប្រាក់តាមរយៈការិយាល័យ អិលអូអិលស៊ី រហូតដល់ ៨៣សាខាទូទាំងប្រទេស 
  • អតិថិជនអាចបង់សងបានយ៉ាងងាយស្រួល នៅតាមការិយាល័យអិលអូអិលស៊ីដែលនៅជិតបំផុត ឬតាមរយៈភ្នាក់ងារផ្សេងៗ ដែលជាដៃគូសហការរបស់ អិលអូអិលស៊ី។
ដើម្បីស្នើសុំប្រាក់កម្ចី លោកអ្នកអាចជួបជាមួយបុគ្គលិក អិលអូអិលស៊ី នៅក្នុងតំបន់របស់លោកអ្នក ឬនៅការិយាល័យ អិលអូអិលស៊ី ដែលជិតបំផុត និងអាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរសព្ទ ០២៣ ៩៩១ ៩៩១ នារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៦ ព្រឹក ដល់ ១០យប់៕
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com