ជាតិ
អត្ថបទពាណិជ្ជកម្ម
អគ្គនាយក បុរី មេគង្គ លែន ឧបត្ថម្តសម្ភារសិក្សា សម្ភារប្រើប្រាស់ និងថវិកាដល់កុមារៗដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ខួបលើកទី៧៥
01, Jun 2024 , 3:49 pm        
រូបភាព
ដោយ: ថ្មីៗ
(ភ្នំពេញ)៖ ដើម្បីជាកិច្ចចូលរួមអបអរសាទរ «ទិវាកុមារអន្តរជាតិ» ខួបលើកទី៧៥ អគ្គនាយក បុរី មេគង្គ លែន លោក ជាម ឃុនណាត និងគ្រួសារ បានរៀបចំកម្មវិធីចែករំលែកក្តីស្រលាញ់ ដោយការចែកសម្ភារសិក្សា សម្ភារប្រើប្រាស់ និងថវិកាដល់ប្អូនៗកុមារៗ ដែលជាបុត្រធីតា របស់បុគ្គលិកនៃ បុរី មេគង្គ លែន ប្រមាណ ១០០នាក់។
 
កម្មវិធីនេះ ត្រូវបានប្រព្រឹត្តឡើងនៅក្នុងគម្រោងទី១ «ដឹ មេគង្គ រ៉ូយ៉ាល់» របស់ បុរី មេគង្គ លែន ដោយមានការចូលរួមផ្ទាល់ពី លោក ជាម ឃុនណាត និងគ្រួសារ អមដោយគណៈគ្រប់គ្រងទាំងអស់របស់ បុរី មេគង្គ លែន ដើម្បីបង្ហាញពីការចិត្តទុកដាក់ និងលើកកម្ពស់ទៅលើការលូតលាស់របស់កុមារ ផ្នែកអភិវឌ្ឍន៍ចំណេះដឹង, ការរស់រានមានជីវិត, ការទទួលបានការការពារ, និងការចូលរួមផ្សេងៗ។ 


 
លោក ជាម ឃុនណាត បានមានប្រសាសន៍ថា៖ «បុរី មេគង្គ លែន មានសេចក្តីសោមន្សរីករាយ ដែលបានរៀបចំកម្មវីធីនេះឡើង ដើម្បីជាការចូលរួមចំណែកទទួលទំនួលខុសត្រូវទៅលើប្អូនៗកុមារ ដែលជាទំពាំងស្នងឫស្សីនៅថ្ងៃអនាគត ក្នុងការលើកកម្ពស់សិទ្ធិកុមារ និងឧត្តមប្រយោជន៍របស់ពួកគាត់ ដើម្បីឱ្យកុមារទាំងអស់ទទួលបាននូវសិទ្ធិទាំង៤របស់គាត់ក្នុងការរស់រានមានជីវិត, ការអភិវឌ្ឍ, ការទទួលបានការការពារ និងការចូលរូមសកម្មភាពផ្សេងៗក្នុងសហគមន៍។ កុមារត្រូវការការពារ និងការចិញ្ចឹមបីបាច់យ៉ាងយកចិត្តទុកដាក់ពីមាតាបិតា ឬអាណាព្យាបាល ដើម្បីទ្រទ្រង់ការលូតលាស់របស់ពួកគាត់។ ដូចនេះ យើងគួរចូលរួមវិនិយោគទៅលើពួកគាត់។»។
 
បុរី មេគង្គ លែន តែងយកកម្លាំងចិត្ត កម្លាំងកាយ និងបេះដូងក្នុងការចូលរួមចែករំលែកផលវិជ្ជមាន ទៅកាន់សង្គមវិញ តាមរយៈរូបភាពកម្មវិធីសប្បុរសធម៌ជាច្រើន ហើយក្នុងខួបលើកទី៧៥ នៃទិវាកុមារអន្តរជាតិនេះដែរ បុរី មេគង្គ លែន សង្ឃឹមថា នឹងអាចរួមជាចំណែកជួយឱ្យកុមាររស់នៅក្នុងសេរីភាព និងសុវត្ថិភាព។ 
 
បុរី មេគង្គ លែន ផ្តើមជីវិតរីករាយនិងជោគជ័យនៅទីនេះ! 
























 
(អត្ថបទពាណិជ្ជកម្ម) 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com