អន្តរជាតិ
មហាសេដ្ឋីជប៉ុន លុបចោលបេសកកម្មទៅភពព្រះចន្ទ
01, Jun 2024 , 8:59 pm        
រូបភាព
មហាសេដ្ឋីជប៉ុន លោក Yusaku Maezawa។ រូបភាព AFP និងPexels
មហាសេដ្ឋីជប៉ុន លោក Yusaku Maezawa។ រូបភាព AFP និងPexels
មហាសេដ្ឋីជប៉ុន លោក Yusaku Maezawa បានប្រកាសលុបចោលបេសកកម្ម «dearMoon» ដែលជាគម្រោងហោះហើរក្នុងអវកាសបែបឯកជនលើកដំបូង។ នេះបើតាមការប្រកាសរបស់បេសកកម្ម «dearMoon» ក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី១ ខែមិថុនា។

 
តាមសេចក្តីប្រកាសលើវេបសាយ បេសកកម្ម «dearMoon» បានបញ្ជាក់ថា ដំបូងឡើយ លោក Yusaku Maezawa បានដាក់គោលដៅធ្វើដំណើរនៅជុំវិញភពព្រះចន្ទ ជាមួយតារាល្បីៗ នៅដំណាច់ឆ្នាំ។ ពេលនេះ គម្រោងដែលត្រូវបានពន្យារនៅក្នុងឆ្នាំ២០២៣ ត្រូវបានលុបចោល។ នេះបើតាមការចុះផ្សាយរបស់កាសែត Nikkei Asia។
 
បេសកកម្ម «dearMoon» ក៏បានបង្ហាញសារសុំទោស និងសុំការអធ្យាស្រ័យពីអ្នកគាំទ្ររបស់ខ្លួនផងដែរ។ យ៉ាងណាមិញ សេចក្តីថ្លែងការណ៍នោះ មិនបានបញ្ជាក់ឱ្យបានលម្អិតពីការលុបចោលដំណើរឯកជនជុំវិញភពព្រះចន្ទឡើយ៕ 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com