ជាតិ
អត្ថបទពាណិជ្ជកម្ម
អេ អឹម ខេ បានចូលរួមជាមួយធនាគារជាតិ នៃកម្ពុជាក្នុងយុទ្ធនាការប្ដូរក្រដាសប្រាក់រៀល ចាស់ ទក់ និងរហែកជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ
07, Jun 2024 , 2:59 pm        
រូបភាព
កាលពីថ្មីៗកន្លងទៅនេះ ធនាគារជាតិ នៃកម្ពុជា​ បានរៀបចំយុទ្ធនាការប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ និងរហែកជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃ ដែលកម្មវិធីនេះបានធ្វើឡើងកាលពីថ្ងៃទី៤ និងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅតាមរាជធានីខេត្តចំនួន ១៩ វេលាម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល។ អេ អឹម ខេ ក៏បានចូលរួមក្នុងយុទ្ធនាការមួយនេះផងដែរ ដើម្បីជួយសម្រួលដល់អតិថិជនអាចធ្វើការផ្លាស់ប្តូរក្រដាសប្រាក់រៀលដែល រហែក ទក់ និងចាស់ៗដោយឥតគិតថ្លៃ។ សម្រាប់ទឹកប្រាក់ដែលអតិថិជនបានប្តូរនឹងត្រូវផ្ទេរជូនអតិថិជនតាម គណនីធនាគារ ឬគណនីបាគងរបស់អតិថិជនភ្លាមៗតែម្ដង។

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុក ក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤៧កន្លែង និងភ្នាក់ងារប្រមាណជិត ៧,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។
 
(អត្ថបទពាណិជ្ជកម្ម)







© រក្សាសិទ្ធិដោយ thmeythmey.com