ជាតិ
អត្ថបទពាណិជ្ជកម្ម
ពង្រីកសក្ដានុពលធុរកិច្ចរបស់អ្នក! ដាក់ពាក្យប្រកួតពានរង្វាន់សហគ្រិនខ្មែរសហគ្រាសធុនតូច និងមធ្យម ២០២៤ ឥឡូវនេះ ![](https://image.thmeythmey.com/pictures/2024/06/07/7620241606untitled-3.jpg)
×![]()
សហគ្រិនខ្មែរប្រកាសបើកទទួលការដាក់ពាក្យចូលរួមកម្មវិធីប្រកួតប្រជែង «ពានរង្វាន់ សហគ្រិនខ្មែរសហគ្រាសធុនតូច និងមធ្យមឆ្នាំ ២០២៤» ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី0៤ ខែសីហា ឆ្នាំ២០២៤។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់វប្បធម៌សហគ្រិនភាព និងធ្វើឱ្យបណ្តាញទំនាក់ទំនងក្នុងចំណោមតួអង្គសកម្មទាំងអស់នៅក្នុងប្រព័ន្ធអេកូឡូស៊ីប្រសើរឡើង ជាពិសេសផ្ដល់ការគាំទ្រដល់ សហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេសកម្ពុជា ដែលមកពីគ្រប់វិស័យ។
សហគ្រាសធុនតូច និងមធ្យមទាំងអស់ត្រូវបានលើកទឹកចិត្តឲ្យចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងនេះ ដើម្បីថ្លឹងថ្លែង ពីសមត្ថភាព និងជំរុញនូវស្មារតីប្រកួតប្រជែងធុរកិច្ចរបស់អ្នក តាមរយៈឱកាសទទួលបានវគ្គត្រៀមខ្លួនប្រកួតប្រជែង ការធ្វើទស្សនកិច្ចសិក្សាទៅកាន់ក្រុមហ៊ុន ដែលមានសក្តានុពល ក្នុងការផលិត និងកែច្នៃផលិតផលក្នុងស្រុក ក៏ដូចជាឱកាសជួបជាមួយសហគ្រិនឆ្នើមជាច្រើនផ្សេង ទៀតដើម្បីផ្លាស់ប្តូរយោបល់អាជីវកម្មផងដែរ។
សហគ្រិន ដែលចូលរួមប្រកួតនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖
- ឱកាសក្នុងការចូលរួមវគ្គត្រៀមខ្លួនដើម្បីការប្រកួតពង្រឹងអាជីវកម្ម
- ឱកាសបង្កើនដៃគូសហការអាជីវកម្ម
- ក្លាយជាសមាជិកនៃបណ្ដាញសហគ្រិនខ្មែរ
- ឈ្នះទឹកប្រាក់រង្វាន់សរុបប្រមាណ ១១០លានរៀល បែងចែកទៅតាមជ័យលាភី
សហគ្រិនដែលមានបំណងចូលរួមត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
- មានសញ្ជាតិខ្មែរ
- ជាស្ថាបនិក /សហស្ថាបនិក ឬប្រធានគ្រប់គ្រង (លិខិតបញ្ជាក់ផ្ទេរសិទ្ធិចូលរួមប្រកួតក្នុងករណីអ្នកចូលរួមមិនមែនជាស្ថាបនិក /សហស្ថាបនិក)
- ជាអាជីវកម្មបង្កើតក្នុងស្រុក
- អាយុកាលនៃអាជីវកម្មចាប់ពី ៣ឆ្នាំឡើងទៅ
- មានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមវគ្គត្រៀមខ្លួនរប្រកួត
- មានការតាំងចិត្តខ្ពស់ និងមានសុក្រិតភាព
សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់តេលេក្រាមគ្រុបខាងក្រោមនេះ៖
គួរបញ្ជាក់ថា កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និងមធ្យម ២០២៤ ជាកម្មវិធីប្រកួតប្រជែងផ្នែកសហគ្រិនភាពមួយក្នុងចំណោមកម្មវិធីប្រកួតផ្សេងៗទៀត ដែលរៀបចំឡើងដោយ សហគ្រិនខ្មែរ ក្នុងឆ្នាំ២០២៤នេះ ដែលរួមមានកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរកម្រិតវិទ្យាល័យ ២០២៤ (Khmer Enterprise High School Awards Competition) និងកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរកម្រិតធុរកិច្ចបង្កើតថ្មី ២០២៤ (Khmer Enterprise Startups Awards Competition)៕
![](https://image.thmeythmey.com/pictures/2024/06/07/7620241606pr__1_.jpg)
![](https://image.thmeythmey.com/pictures/2024/06/07/pr__1_.png)
![](https://image.thmeythmey.com/pictures/2024/06/07/7620241606pr__2_.jpg)
![](https://image.thmeythmey.com/pictures/2024/06/07/pr__2_.png)
![](https://image.thmeythmey.com/pictures/2024/06/07/7620241606pr__3_.jpg)
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com