ជាតិ
អ្នកផលិតមាតិកា ធ្វើឱ្យប៉ះពាល់តម្លៃស្ត្រីខ្មែរ ត្រូវបានមន្ទីរវប្បធម៌ខេត្តសៀមរាប ហៅមកអប់រំ អ្នកផលិតមាតិកា ក្រុម The Fun Cambodia ត្រូវបានមន្ទីវវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប អញ្ជើញមកអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព កាលពីព្រឹកថ្ងៃទី១០មិថុនា។ រូបភាពពីទំព័រហ្វេសប៊ុក មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប៕
× សៀមរាប៖ អ្នកផលិតមាតិកា ក្រុមThe Fun Cambodia ត្រូវបានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប អញ្ជើញមកអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព កាលពីព្រឹកថ្ងៃទី១០មិថុនា ក្រោយបង្ហោះវីដេអូប៉ះពាល់តម្លៃស្ត្រីខ្មែរ។
បើតាមមន្ទីរវប្បធម៌ ការហៅក្រុមThe Fun Cambodia មកអប់រំនៅពេលនេះ ដោយសារពួកគេ បានផ្សព្វផ្សាយជាសាធារណៈលើបណ្ដាញសង្គម នូវវីដេអូខ្លីៗជាច្រើន ក្រោមរូបភាព និងខ្លឹមសារប្រាសចាកពីសីលធម៌ ដែលបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិ ជាពិសេសតម្លៃស្រ្តីខ្មែរ៕
អ្នកផលិតមាតិកា ក្រុម The Fun Cambodia ត្រូវបានមន្ទីវវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប អញ្ជើញមកអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព កាលពីព្រឹកថ្ងៃទី១០មិថុនា។ រូបភាពពីទំព័រហ្វេសប៊ុក មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប៕
Tag:
ThmeyThmey
អ្នកផផលិតមាតិកា
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com