ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន BYD ចាប់ផ្ដើមយុទ្ធនាការផ្សាយពាណិជ្ជកម្មដ៏ទាក់ទាញនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
13, Jun 2024 , 8:59 am        
រូបភាព
ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ៖ នៅក្នុងដំណើរឆ្ពោះទៅមុខដ៏ស្វាហាប់មួយ ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេនៅលើពិភពលោក បានចាប់ផ្ដើមយុទ្ធនាការផ្សាយពាណិជ្ជកម្មដ៏ទាក់ទាញនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នៅពេលសហការជាដៃគូជាមួយក្រុមហ៊ុន IAAC ដែលជាក្រុមហ៊ុនផ្សាយពាណិជ្ជកម្មផ្តាច់មុខនៅអាកាសយានដ្ឋានរបស់ប្រទេសកម្ពុជា យុទ្ធនាការរបស់ក្រុមហ៊ុន BYD នេះ មិនគ្រាន់តែបង្ហាញអំពីរថយន្តអគ្គិសនីរបស់ខ្លួនប៉ុណ្ណោះទេ។ នេះគឺជាសេចក្តីថ្លែងការណ៍ដ៏មានឥទ្ធិពលមួយស្តីពីភាពឈានមុខប្រកបដោយនិរន្តរភាព​។
 
នៅក្នុងការឆ្ពោះទៅមុខជាយុទ្ធសាស្រ្តដែលពង្រឹងជំហររបស់ក្រុមហ៊ុនជាអ្នកត្រួសត្រាយផ្លូវផ្នែកឧស្សាហកម្មរថយន្តអគ្គិសនី ក្រុមហ៊ុន BYD បានចាប់យកឱកាសដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកធ្វើដំណើរនៅទូទាំងពិភពលោកដែលឆ្លងកាត់មជ្ឈមណ្ឌល​​ធ្វើដំណើរ​ដ៏មមាញឹកមួយរបស់អាស៊ីអាគ្នេយ៍​។ តាមរយៈការសម្របទៅតាមកេរ្តិ៍ឈ្មោះដ៏ល្បីរបស់ក្រុមហ៊ុន IAAC សម្រាប់​ការផ្តល់នូវដំណោះស្រាយផ្សាយពាណិជ្ជកម្មដែលមានប្រសិទ្ធភាពខ្ពស់ យុទ្ធនាការថ្មីបំផុតរបស់ក្រុមហ៊ុន BYD នេះ មិនមែនគ្រាន់តែជាការបង្ហាញផលិតផលបែបថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពមួយនៃមហិច្ឆតារបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់ការដឹកជញ្ជូនដែលមិនប៉ះពាល់ដល់បរិស្ថាន​។
 
លោក Jonathan Goldsmid ដែលជាប្រធានផ្នែកពាណិជ្ជកម្ម (CCO) និងជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន IAAC Cambodia (International Airport Advertising Corporation) មានប្រសាសន៍ថា៖ «គម្រោង BYD បង្ហាញពីសក្តានុពលនៃអាកាសយានដ្ឋានកម្ពុជា ដែលអនុញ្ញាតឱ្យម៉ាកយីហោនានាកំណត់គោលដៅប្រជាសាស្រ្តជាក់លាក់ប្រកបដោយឥទ្ធិពលដ៏សំខាន់។ យុទ្ធនាការ​នេះនឹង​ត្រូវបានដាក់បង្ហាញទាំងកន្លែងមកដល់ និងកន្លែងចេញដំណើរ​ ដោយធានាថាសាររបស់ក្រុមហ៊ុន BYD មានបង្ហាញយ៉ាងទូលំទូលាយ និង​ផ្តល់ការស្វាគមន៍ដ៏ទាក់ទាញទៅកាន់អ្នកដំណើរ។»
 
ក្រុមហ៊ុន BYD គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក ហើយយុទ្ធនាការនេះមិនត្រឹមតែបង្ហាញពីរថយន្តរបស់​ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់ម៉ាកយីហោរបស់ក្រុមហ៊ុនក្នុងការកំណត់ឡើងវិញនូវអនាគតនៃការដឹកជញ្ជូនផងដែរ​។ ការចាប់យកបណ្តាញផ្សាយពាណិជ្ជកម្មឌីជីថលលំដាប់ខ្ពស់ចំនួន ២ ដែលមានអេក្រង់មានកម្រិតបង្ហាញខ្ពស់ចំនួន ២៣ ដាក់បង្ហាញនៅចំណុចយុទ្ធសាស្រ្តដែលមើលឃើញដោយអ្នកដំណើរជាច្រើន។ យុទ្ធនាការនេះគូសបញ្ជាក់នូវ៖
  • ភាពលេចធ្លោនៅលើពិភពលោក៖ ក្រុមហ៊ុន BYD   ពង្រឹងភាពឈានមុខរបស់ក្រុមហ៊ុនដោយ​បង្ហាញពីភាពលេចធ្លោនៅ​ក្នុងទីផ្សាររថយន្តអគ្គិសនីដោយធ្វើខ្លួនឱ្យក្លាយជាជើងឯកក្នុងការផលិតរថយន្តអគ្គិសនី។
  • សម្ព័ន្ធយុទ្ធសាស្រ្ត៖ ការសហការជាដៃគូជាមួយក្រុមហ៊ុន IAAC ដែលជាបណ្តាញផ្សាយពាណិជ្ជកម្ម ឌីជីថលឈានមុខគេ យុទ្ធនាការនេះប្រើប្រាស់អេក្រង់ឌីជីថលដែលមានកម្រិតបង្ហាញខ្ពស់ចំនួន ២៣ ដែលត្រូវបានដាក់បង្ហាញជាយុទ្ធសាស្ត្រនៅក្នុងអាកាសយានដ្ឋានដែលមើលឃើញដោយអ្នកដំណើរជាច្រើនដែលចេញដំណើរ និង​មកដល់​។
  • ភាពរំភើប៖ យុទ្ធនាការនេះមិនត្រឹមតែបង្ហាញពីរថយន្តទេ វាជំរុញឱ្យមានការសន្ទនាអំពីអនាគតនៃមធ្យោយបាយដឹកជញ្ជូនប្រកបដោយនិរន្តរភាព​។ ចក្ខុវិស័យរបស់ក្រុមហ៊ុន BYD ដើម្បីធ្វើឱ្យពិភពលោកកាន់តែស្អាត និងកាន់តែទាក់ទាញបានក្លាយជាចំណុចស្នូល ជំរុញទឹកចិត្តអ្នកធ្វើដំណើរ និងជំរុញឱ្យមានចំណាប់អារម្មណ៍លើសក្តានុពលនៃរថយន្តអគ្គិសនី។
  • ការជ្រើសរើសយកអាកាសយានដ្ឋាន៖ ចាប់ពីការចេញដំណើររហូតដល់ការមកដល់ សារដ៏ទាក់ទាញរបស់ក្រុមហ៊ុន BYD គ្របដណ្តប់លើ​ទិដ្ឋភាពនៃអាកាសយានដ្ឋាន ដោយធានាបាននូវការស្វាគមន៍ដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកដំណើរគ្រប់ទីកន្លែង​។ យុទ្ធនាការដែលបង្ហាញយ៉ាងទូលំទូលាយនេះ​បន្សល់ទុកនូវចំណាប់អារម្មណ៍យូរអង្វែង ដោយពង្រឹងជំហររបស់ក្រុមហ៊ុន BYD ក្នុងនាមជាក្រុមហ៊ុននាំមុខគេនៃការវិវឌ្ឍរបស់រថយន្តអគ្គិសនី។​ 
ក្រុមហ៊ុន BYD - ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ដើម្បីធ្វើឱ្យពិភពលោកកាន់តែស្រស់ស្អាតនាពេលបច្ចុប្បន្ន
ក្រុមហ៊ុន BYD (Build Your Dreams)  គឺជាក្រុមហ៊ុនបច្ចេកវិទ្យាកម្រិតខ្ពស់ចម្រុះជាតិសាសន៍​មួយដែលផ្ដោតលើការប្រើប្រាស់នវានុវត្តន៍ផ្នែកបច្ចេកវិទ្យាដើម្បីធ្វើឱ្យជីវិតកាន់តែប្រសើរ។ ក្នុងនាមជាក្រុមហ៊ុនផលិត       រថយន្តអគ្គិសនីឈានមុខគេរបស់ពិភពលោក និងជាអ្នកត្រួសត្រាយផ្លូវផ្នែកបច្ចេកវិទ្យាបៃតង ក្រុមហ៊ុន BYD ប្តេជ្ញានាំយកដំណោះស្រាយនៃការធ្វើដំណើរមិនប៉ះពាល់ដល់បរិស្ថានប្រកបដោយប្រសិទ្ធភាពទៅកាន់តំបន់អាស៊ីអាគ្នេយ៍​។ ស្វែងយល់បន្ថែមតាមរយៈ byd.com។
 
សូមស្វាគមន៍មកកាន់អនាគតនៃការផ្សាយពាណិជ្ជកម្មនៅព្រលានយន្តហោះ

ក្រុមហ៊ុន IAAC (International Airport Advertising Cambodia) គឺជាក្រុមហ៊ុនទទួលបានសិទ្ធិផ្សាយពាណិជ្ជកម្មផ្តាច់មុខសម្រាប់អាកាសយានដ្ឋានអន្តរជាតិរបស់ប្រទេសកម្ពុជា។ ក្រុមហ៊ុននេះផ្តល់ជូននូវដំណោះស្រាយផ្សាយពាណិជ្ជកម្មជាយុទ្ធសាស្រ្ត ជួយម៉ាកយីហោឱ្យផ្សាយដល់អតិថិជនតាមរយៈយុទ្ធនាការដែលមានឥទ្ធិពលនៅក្នុងទីតាំងដែលមានចរាចរណ៍ខ្ពស់នៅទូទាំងព្រលានយន្តហោះ​។ ជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន IAAC បានជួយប្រតិបត្តិករអាកាសយានដ្ឋានទូទាំងពិភពលោកក្នុងការបង្កើតកម្មវិធីផ្សាយពាណិជ្ជកម្មពិសេស និង​លើកកម្ពស់កេរ្តិ៍ឈ្មោះជាសាកលរបស់ពួកគេ។ សូមស្វែងយល់បន្ថែមតាមរយៈ៖ www.airportadvertisingcambodia.com ៕
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com