ជាតិ
ព័ត៍មានសុខភាព
សុខភាព
មិនចង់ឈឺក្រពះ អាហារទាំងនេះជួយបានខ្លាំង
14, Jun 2024 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលជំនួយដល់ក្រពះរបស់អ្នក។ តើមានអ្វីខ្លះទៅ?

  • នៅពេលដែលក្រពះអ្នកតែងមិនស្រួល អ្នកអាចបរិភោគពោតបាន ព្រោះក្នុងផ្លែពោត មានផ្ទុកសារធាតុដែលអាចជួយការពារក្រពះអ្នកឲ្យមានសុខភាពល្អ មិនងាយធ្វើឲ្យក្រពះមិនស្រួលនោះទេ។
  • ប្រសិនជាក្រពះអ្នកតែងកើតមានអាការៈមិនស្រួល ដំឡូងបារាំងអាចជួយអ្នកបាន ព្រោះក្នុងដំឡូងបារាំង មានសារធាតុដែលអាចជួយឲ្យក្រពះ និងពោះវៀនអ្នកដំណើរការបានល្អ ដោយធ្វើឲ្យវាមានកម្លាំងក្នុងការកិនអាហារ។ ជាពិសេស ក្នុងនោះមានសារធាតុសរសៃ ដែលអាចជួយឲ្យអ្នកមិនងាយជួបនឹងអាការៈទល់លាមកនោះឡើយ។
  • តែក្រហម មានសារធាតុដែលអាចជួយការពារ និងថែរក្សាក្រពះអ្នកបានយ៉ាងល្អ។ ដូចនេះ អ្នកអាចឆុងតែក្រហមមកពិសារបាន ព្រោះវានឹងជួយមិនឲ្យក្រពះអ្នកកើតមានបញ្ហាអ្វីនោះឡើយ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com