ជាតិ
ព័ត៍មានសុខភាព
សុខភាព
មិនមែន​ជា​រឿង​លេងសើច ! បុរស​ដែល​ធាត់​ពេក​ប្រឈម​នឹង​ការ​ស្លា​.​ប់​ដោយ​ជំងឺ​គាំងបេះដូង
13, Jun 2024 , 10:59 pm        
រូបភាព
ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា បុរស​ដែល​ធាត់​ពេក​ងាយ​ប្រឈម​មុខ​នឹង​ការ​ស្លាប់​ដោយ​ជំងឺ​គាំងបេះដូង មិន​ថា​ពួក​គាត់​មាន​ឬ​គ្មាន​កត្តា​ហានិភ័យ​នាំ​អោយ​មាន​ជំងឺ​នៃ​បេះដូង​-​សរសៃឈាម (cardiovascular disease) នោះ​ទេ​។

 
ការ​រក​ឃើញ​នេះ​បាន​មក​ពី​ការ​វិភាគ​លើ​បុរស​វ័យ​កណ្តាល​ចំនួន ៦០០០​នាក់ ហើយ​វា​បាន​បង្ហាញ​ថា​វា​មាន​អ្វី​ម្យ៉ាង​ដែល​ធ្វើ​ឱ្យ​ការ​លើស​ទម្ងន់​នាំ​ឱ្យ​មាន​ជំងឺ​បេះដូង​ទោះបីជា​វា​មិន​មាន​កត្តា​ហានិភ័យ​មួយ​ចំនួន​ដូច​ជា សម្ពាធ​ឈាម​ឡើង​ខ្ពស់​, ជំងឺ​ទឹកនោមផ្អែម​, កូ​ឡេ​ស​ស្តេ​រ៉ុល​(cholesterol) ខ្ពស់ និង​ជំងឺ​នៃ​សរសៃឈាម (arterial disease)​។ ប៉ុន្តែ​គេ​មិន​ទាន់​ប្រាកដ​ថា វា​ជា​អ្វី​នោះ​ទេ ទោះបីជា​អ្នក​ស្រាវជ្រាវ​បាន​ណែនាំ​ថា ការ​រលាក​(inflammation) រ៉ាំរ៉ៃ​ដែល​តែង​កើត​មាន​រួម​ជាមួយនឹង​ការ​លើស​ទម្ងន់​គឺជា​កត្តា​ជំរុញ​បង្កើន​គ្រោះ ថ្នាក់ នេះ​។
 
វេជ្ជបណ្ឌិត Jennifer Logue អ្នក​និ​ព​ន្ឋ​របាយការណ៍​ស្រាវជ្រាវ​នេះ​នៅ​មជ្ឈមណ្ឌល​ស្រា​ជ្រាវ​ជំងឺ​បេះដូង​-​សរសៃឈាម​នៃ​មូលនិធិ​បេះដូង​អង់គ្លេស​នៅ​សាកលវិទ្យាល័យ​University of Glaskow​នៅ​ស្ក​ត់លែ​ន​បាន​និយាយ​ថា “​បុរស​វ័យ​កណ្តាល​ដែល​ធាត់​ពេក មានការ​កើនឡើង​នៃ​អត្រា​ការ​ប្រឈម​មុខ​នឹង​ការ​ស្លាប់​ដោយ​ជំងឺ​គាំងបេះដូង ៦០​ភាគរយ ច្រើន​ជាង​បុរស​វ័យ​កណ្តាល​ដែល​មិន​ធាត់ ទោះបីជា​យើង​មិន​គិត​ពី​ផល​ប៉ះពាល់​នៃ កូ​ឡេ​ស្តេ​រ៉ុល​, សម្ពាធ​ឈាម និង​កត្តា​គ្រោះ ថ្នាក់​នៃ​ជំងឺ​បេះដូង​-​សរសៃឈាម (cardiovascular risk factors) ផ្សេង​ទៀត​ក៏​ដោយ​។
 
នេះ​មាន​ន័យ​ថា គ្រាន់តែ​កត្តា​ធាត់​ពេក​តែ​មួយ​មុខ​នេះ​អាច​ធ្វើ​ឱ្យ​មាន​ជំងឺ​គាំងបេះដូង​ដែល​អាច​បណ្តាល​ឱ្យ​ស្លាប់​ដោយ សារ​តែ​កត្តា​មួយ​ដែល​យើង​មិន​ទាន់​រក​ឃើញ​។
 
វេជ្ជបណ្ឌិត​Jennifer Logue និង​ក្រុមការងារ​របស់​គាត់​បាន​រាយការណ៍​ពី ការ​អង្កេត របស់​ពួក គាត់​នៅ ថ្ងៃ​ទី ១៥ កុម្ភៈ នៅ​ក្នុង​គេហទំព័រ​ផ្សព្វផ្សាយ​របស់ Heart ថា ដើម្បី​ស្រាវជ្រាវ ពី​ការ​រក ឃើញ មួយ​នេះ ពួក​គាត់​បាន​ចំណាយពេល​ជិត ១៥​ឆ្នាំ ក្នុង​ការ​តាមដាន​បុរស​ចំនួន ៦០៨២ នាក់ ដែល​មាន​ជាតិ កូ​ឡេ​ស្តេ​រ៉ុល ខ្ពស់ ប៉ុន្តែ​មិន​ធ្លាប់​មាន​ជំងឺ​បេះដូង​ឬ​ទឹកនោមផ្អែម​។
 
បន្ទាប់​ពី​ការ​សិក្សា​រួចរាល់ ពួក​គាត់​បាន​កត់​សម្គាល់ថា មាន​បុរស ២១៤ នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​រួម​ជា​មួ​នឹង​ការ​គាំងបេះដូង​និង​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ចំនួន ១០២៧ នាក់ ប៉ុន្តែ​មិន​ស្លាប់​។
 
ពួក​គាត់​បាន​បញ្ជាក់​ថា ការ​ធាត់​ពេក​នឹង​ធ្វើ​ឱ្យ​ឱកាស​ដែល​មាន​ជំងឺ​ពាក់ព័ន្ធ​នឹង​ជំងឺ​បេះដូង​កាន់តែ​កើនឡើង​។ មាន​ន័យ​ថា ទោះបីជា​ក្រោយ​ពី​ការ​ដក​ចេញ​នូវ​កត្តា​ពាក់ព័ន្ធ ដូច​ជា អាយុ​និង​ការ​ជក់បារី​ក៏​ដោយ គ្រោះថ្នាក់​របស់​បុរស​ធាត់​ដែល​មាន body mass index (BMI) ចន្លោះ​ពី ៣០ និង ៣៩.៩ នៅ​តែ​មាន​អត្រា​គ្រោះថ្នាក់​ច្រើន​ជាង​បុរស​មិន​ធាត់ ៧៥​ភាគរយ​។
 
ម្យ៉ាងវិញទៀត ទោះជា​ការ​បូក​បញ្ចូល​ទាំង​កត្តា​គ្រោះថ្នាក់​ដូច​ជា សម្ពាធ​ឈាម​ខ្ពស់ និង​ជំងឺ​ទឹកនោមផ្អែម (​រួម​ទាំង​ប្រ​វិត្ត​នៃ​ការ​ប្រើប្រាស់​ថ្នាំ​) ក៏​ដោយ ឱកាស​ដែល​បុរស​ធាត់​ពេក​នឹង​កើត​ជំងឺ​បេះដូង​គឺ​មាន ៦០​ភាគរយ​ច្រើន​ជាង​បុរស​មិន​ធាត់ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com