ជាតិ
អ្នកស្រុកថាឡាបរិវ៉ាត់ ធ្វើពិធីសែនព្រេនសុំសេចក្តីសុខ និងបញ្ចៀសជំងឺ
15, Jun 2024 , 9:00 am        
រូបភាព
ដោយ៖ ភេន សុភ័ក្រ្ត
 
ស្ទឹងត្រែង៖ អ្នកស្រុកថាឡាបរិវ៉ាត់ នៅខេត្តស្ទឹងត្រែង នៅតែប្រារព្ធ ពិធីសែនព្រេន ដើម្បីបន់ស្រន់ដល់អារក្សអ្នកតា សុំសេចក្តីសុខ និងរាល់ពេលមានមនុស្សឈឺក្នុងភូមិ។ អ្នកស្រុក មានជំនឿថាការធ្វើពិធីសែនព្រេន នឹងអាចធ្វើឱ្យអ្នកជំងឺមានសុខភាពប្រសើរឡើង និងឆាប់ជាសះស្បើយ។ ពិធីសែនព្រេន ត្រូវបានរៀបចំទៅតាមក្បួនខ្នាតចាស់បុរាណ ដោយមាន អ្នកស្នងរូបឱ្យ អ្នកតាចូលសន្ធឹក។

ចំពោះសំណែន ដែលថ្វាយមាន រានពីរជាន់ បាយសី ក្បាលជ្រូក មាន់ ស្រា បារី បាយស បាយខ្មៅ ទឹកក្រូច ក្រណាត់ស អំបោះ ផ្តិល ជើងចានស្រាប ទៀន កញ្ចក់ ក្រាស់ ទឹកអប់។ ឯឧបករណ៍ភ្លេងមាន ទ្រ ស្គរ ហើយអ្នកច្រៀងជាមនុស្សចាស់ក្នុងភូមិ រួមជាមួយអ្នកភូមិ ស្រែកបន្ទរពីក្រោយ។ ក្រៅពីនេះ ក៏មានពិធីឡើងអ្នកតា  ពិធីបញ្ជាន់អារក្ស និងពិធីផ្សេងៗទៀត ដែលអ្នកភូមិប្រារព្ធជាយូរយារណាស់មកហើយ។ សូមជម្រាបថា ពិធីសែនព្រេននេះ បានធ្វើនៅក្នុងភូមិដូង ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង៕
 
សូមលោក អ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖
 

Tag:
 ThmeyThmey
 ទំនៀមទម្លាប់
 សែនព្រេន
© រក្សាសិទ្ធិដោយ thmeythmey.com