ជាតិ
អត្ថបទពាណិជ្ជកម្ម
Boost Juice បើកដំណើរការប័ណ្ណសន្សំពិន្ទុបែបឌីជីថល “Vibe Club” ដែលជាកម្មវិធី Loyalty Program ផ្តាច់មុខរបស់ខ្លួន
15, Jun 2024 , 7:00 pm        
រូបភាព
ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤៖ Boost Juice មានដើមកំណើតមកពីប្រទេសអូស្ត្រាលី ដែលជាអ្នកផលិតទឹកផ្លែឈើ និងទឹកផ្លែឈើក្រឡុកបែបស្នូតធីដ៏ល្បីនៅកម្ពុជា បានដាក់បង្ហាញកម្មវិធីប័ណ្ណសន្សំពិន្ទុបែបឌីជីថល (Digital Loyalty Program) ផ្តាច់មុខបំផុតរបស់ខ្លួន ក្នុងអំឡុងពេលសម្ពោធហាងរបស់ខ្លួននៅសាខាទួលទំពូង។
 
Vibe Club បានផ្តល់ឱ្យអតិថិជន ទទួលបាន ១ពិន្ទុ សម្រាប់រាល់ការទិញភេសជ្ជៈណាមួយ ១កែវ។ ពេលទទួលបាន ១០ពិន្ទុ អ្នកនឹងទទួលបានភេសជ្ជៈឥតគិតថ្លៃ បូកជាមួយនឹងប្រម៉ូសិនដ៏ពិសេសមួយចំនួនទៀត។ ចង់ក្លាយជាសមាជិក VIBE Club ទេ? គ្រាន់តែបញ្ជាទិញ Boost ហើយស្កែនកូដ QR ដែលអ្នកនឹងរកឃើញនៅក្នុងបញ្ជរទូទាត់ប្រាក់ នៅគ្រប់ហាងទាំងអស់របស់យើង ផ្តល់ព័ត៌មានលម្អិតដែលត្រូវការ ហើយអ្នកអាចចុះឈ្មោះបានដោយជោគជ័យ។ បុគ្គលិក Boost Juice តែងតែរីករាយក្នុងការជួយអ្នកក្នុងអំឡុងពេលចុះឈ្មោះ។
 
ការបើកដំណើរការ Vibe Club គឺជាជោគជ័យដ៏ធំមួយដែលមានការចូលរួមពីសំណាក់អតិថិជន អ្នកបង្កើតមាតិការនៅលើប្រព័ន្ធផ្សព្វផ្សាយ និងក្រុមការងារសារព័ត៌មានទៀតផងដែរ កម្មវិធីប្រកបដោយភាពសប្បាយរីករាយជាមួយការលេងកម្សាន្ដ ព្រមទាំងការកាត់ខ្សែបូសម្ពោធជាផ្លូវ ដែលជាចំណុចលេចធ្លោនៃព្រឹត្តិការណ៍នេះ។ ចុះឈ្មោះជាមួយ Vibe Club នៅថ្ងៃនេះ! https://loyalty.is/krxoc5
 


អំពី Express Food Group

Express Food Group មានទីស្នាក់ការកណ្តាលនៅទីក្រុងបាងកក ប្រទេសថៃ ក្រុមហ៊ុន Express Food Group (EFG) មានបុគ្គលិកជាង 2,000 នាក់ និងមានវត្តមានប្រតិបត្តិការនៅក្នុងប្រទេសចំនួន ៣ គឺកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ EFG គឺជាដៃគូយីហោម្ហូបអាហារ និងភេសជ្ជៈឈានមុខគេនៅអាស៊ីអាគ្នេយ៍ រួមមាន Minor Food International, Thai Food Passion Group, Kamu Kamu Tea និង CJ Foodville ផងដែរ ចំពោះម៉ាកយីហោអាមេរិកខាងជើង រួមមាន International Dairy Queen, Krispy Kreme, និង Texas (Church's) Chicken ដែល EFG ជាកម្មសិទ្ធិផ្តាច់មុខ ហើយចំពោះម៉ាកយីហោឡាវ និងអូស្ត្រាលីរួមមាន The Coffee Club and Boost Juice។
 
EFG ត្រូវបានគ្រប់គ្រងភាគច្រើនដោយ RMA Group ជាមួយនឹងការកាន់កាប់ភាគតិចដោយ Lombard Asia Investments (Thai Private Equity) និងដៃគូម្ចាស់ភាគហ៊ុនក្នុងស្រុកក្នុងប្រទេសឡាវ និងមីយ៉ាន់ម៉ា។ នៅក្នុងប្រទេសកម្ពុជា EFG គឺជាដៃគូបណ្តាក់ទុនរួមគ្នារបស់ Newrest ដែលជាប្រតិបត្តិករអាហារ និងភេសជ្ជៈនៅអាកាសយានដ្ឋានតែមួយគត់របស់កម្ពុជា ដែលមានប្រតិបត្តិការនៅក្នុងព្រលានយន្តហោះចំនួនបី។ នៅប្រទេសឡាវ EFG ដំណើរការការលក់រាយតាមអាកាសយានដ្ឋានដោយផ្ទាល់ជាមួយនឹងវត្តមានមានកំណត់នៅអាកាសយានដ្ឋានអន្តរជាតិ Watty ទីក្រុងវៀងចន្ទន៍។ នៅប្រទេសសិង្ហបុរី ក្រុមហ៊ុន RMA Group ក្រុមហ៊ុនគោលរបស់ EFG ប្រតិបត្តិការសិទ្ធិផ្តាច់មុខសម្រាប់ផ្លូវក្រោមដី Palms Food International Pte Ltd Singapore ។
 


អំពី Boost Juice

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០០ ដោយ Janine Allis នៅទីក្រុង Adelaide ប្រទេសអូស្ត្រាលី Boost Juice បានលេចចេញជាការផ្លាស់ប្តូរហ្គេមនៅក្នុងឧស្សាហកម្មអាហារបែប Fast-Food។ ដោយទទួលស្គាល់ពីតម្រូវការសម្រាប់ជម្រើសដែលមានសុខភាពល្អ Janine Allis បានធ្វើបដិវត្តទីផ្សារ និងត្រួសត្រាយផ្លូវឱ្យ Boost ក្លាយជាម៉ាកយីហោ ទឹកក្រឡុក និងទឹកផ្លែឈើដ៏ធំបំផុតមួយរបស់ពិភពលោក។ នៅ Boost Juice យើងជឿជាក់លើថាមពលនៃផ្លែឈើ និងបន្លែពិតប្រាកដ។ ទឹកក្រឡុក និងទឹកផ្លែឈើរបស់យើងត្រូវបានផលិតឡើងដោយប្រើប្រាស់តែគ្រឿងផ្សំថ្មីៗបំផុត ដោយគ្មានសារធាតុរក្សាទុក ពណ៌សិប្បនិម្មិត និងរសជាតិ។ រាល់ការញ៉ាំ Boost  គឺផ្តល់អត្ថប្រយោជន៍ដល់រាងកាយរបស់អ្នក និងធ្វើឲ្យអ្នករីករាយនឹងរសជាតិដ៏ឆ្ងាញ់ស្រស់ស្រាយ ជាប់ចិត្តតែម្តង។ Boost Juice មិនត្រឹមតែជាអ្នកផ្តល់ជូនភេសជ្ជៈឆ្ងាញ់ៗតែប៉ុណ្ណោះទេ។
 
យើងនៅទីនេះ ដើម្បីបន្ថែមនូវថាមពលរបស់អ្នក ចែករំលែកចំណង់ចំណូលចិត្តរបស់យើង និងបំផុសគំនិត 'ស្រលាញ់ជីវិត' #LoveLife ។ បេសកកម្មរបស់យើងគឺដើម្បីធានាថារាល់អតិថិជនដែលបានចូលមក Boost Juice នឹងមានអារម្មណ៍ស្រស់ស្រាយ និងកាន់តែមានថាមពលរស់រវើក។ ចាប់តាំងពីការបើកដំណើរការរបស់យើងនៅដើមឆ្នាំ ២០២៣ Boost Juice ដែលគ្រប់គ្រងដោយ EFG នៅកម្ពុជាបានបង្កើតហាងចំនួន ១០ យ៉ាងឆាប់រហ័សក្នុងប្រទេស ជាពិសេសនៅខេត្តព្រះសីហនុ សៀមរាប និងរាជធានីភ្នំពេញ៕
 
(អត្ថបទពាណិជ្ជកម្ម)













© រក្សាសិទ្ធិដោយ thmeythmey.com