កីឡាអន្តរជាតិ
អន្តរជាតិ
Mbappe នឹងប្រើរបាំងការពារមុខ ក្នុងជំនួបារាំង-ហូឡង់ ដោយសារបដិសេធវ៉ះកាត់ខ្ទង់ច្រមុះ ![](https://image.thmeythmey.com/pictures/2024/06/18/18620241542untitled-1.jpg)
×![]()
Kylian Mbappe ដែលរងរបួសបាក់ខ្ទង់ច្រមុះនៅក្នុងជំនួប បារាំងឈ្នះអូទ្រីស ទាំងត្រដាបត្រដួស លទ្ធផល ១-០ ក្នុងកាប្រកួតបើកឆាកពូល D ព្រឹត្តិការណ៍ Euro 2024 នឹងត្រូវពាក់របាំងការពាររមុខ សម្រាប់ជំួបទី២ទល់នឹងក្រុមហូឡង់ ដោយសាររូបគេបដិសេធមិនទទួលការវះកាត់។ តម្រូវឱ្យពាក់របាំងមុខ ប្រធានក្រុមមាន់គកបារាំង ត្រូវបានគេចំអន់បែបលេងសើចថាពាករបាំងមុខអណ្តើកទៅវិញ។
កីឡាករវ័យ ២៥ឆ្នាំ នៅក្នុងការប្រកួតទល់អូទ្រីស ត្រូវបានបង្ខំចិត្តប្តូរចេញភ្លាមៗនៅចុងម៉ោងហៀបចប់ការប្រកួត បន្ទាប់ពីគេបានប៉ះទង្គិចគ្នាជាមួយនឹងខ្សែការពារអូទ្រីស រហូតបាក់ខ្ទង់ច្រមុះ និងហូរឈាម។ Mbappe ក៏ជាអ្នកបង្កើតឱកាសរកគ្រាប់បាល់នាំមុខឱ្យបារាំង បន្ទាប់ពីការស៊ុតបាល់កាត់ចូលមុខទីគ្រោះថ្នាក់របស់អូទ្រីស ហើយទៅប៉ះក្បាលកីឡាករការពារ Maximillian Wober ចូលទីខ្លួនឯងនៅនាទី ៣៨។
យ៉ាងណា នៅការប្រកួតចុងម៉ោងនៃវគ្គទីពីរទៅហើយ Mbappe បានរងរបួសច្រមុះ ក្រោយពីប៉ះទង្គិចគ្នាប្រជែងបាល់លើអាកាស ទល់នឹងខ្សែការពារ Kevin Danso។ បន្ទាប់ពីការប៉ះទង្គិចនោះ ភាពភ័យខ្លាចបានកើតឡើងមានឡើង អំឡុងពេលដែលខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ បានដួល នឹងក្រាបទៅលើដី ហើយក្តីបារម្ភបានកើតមានសម្រាប់អ្នកគាំទ្រក្នុងកីឡដ្ឋាននៃព្រឹត្តិការណ៍ Euro 2024 និងក្រុមជម្រើសជាតិបារាំងទាំងមូល។
ចំពោះរបួស Mbappe សហព័ន្ធបាល់ទាត់បារាំងបានចេញសេចក្តីថ្លែងការណ៍អះអាងថា Mbappe នឹងត្រូវប្រើប្រាស់របាំងការពារផ្ទៃមុខ ដើម្បីអាចបន្តការប្រកួតតទៀត ដោយមិនចាំបាច់មានការវ៉ះកាត់អ្វីឡើយ។ សហព័ន្ធ FFF ក៏បានបញ្ជាក់បន្ថែមទៀតថា ក្រោយពេលកីឡាករក្រុម Real Madrid ទទួលការព្យាបាលបន្ទាន់រួចមក ហើយមានការធ្វើតេស្តរួច រូបគេក៏បានវិលត្រឡប់ទៅទីតាំងហ្វឹកហាត់របស់ជម្រើសជាតិបារាំងវិញ។
នៅការប្រកួតបន្តបន្ទាប់របស់បារាំង ដែលរួមមានត្រូវប៉ះហូឡង់ និងប៉ូឡូញ កីឡាករប្រធានក្រុមរូបនេះ នឹងត្រូវប្រើប្រាស់របាំងមុខ ដើម្បីការពារត្រង់កន្លែងរបួស ព្រោះតែរូបគេបដិសេធមិនទទួលការវ៉ះកាត់ ព្យាបាលរបួស ខណៈភារកិច្ចបារាំងបើគ្មានរូបគេ នោះនឹងក្លាយជារឿងដែលពិបាក។
Mbappe បានចាក់ចេញពីមន្ទីពេទ្យវេលាម៉ោង ១យប់ នៅក្នុងប្រទេសអាល្លឺម៉ង់ ក្រោយពេលស្ថានកាល ប្រែជាល្អឡើងវិញ។
បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យរួចមក កីឡាករម្ចាស់ពាន World Cup 2018 ក៏បានបង្ហោះសារនៅលើបណ្តាញសង្គម X អតីត Twitter សួរនាំយោបល់ពីសំណាក់អ្នកគាំទ្របែបលេងសើចបន្តិចថា៖«តើមានប្រភេទរបាំងមុខណាដែលល្អសម្រាប់ប្រើប្រាស់?»។ អ្នកគាំទ្រជាច្រើនក៏បានចូលទៅបញ្ចេញមតិ ដោយខ្លះបានបង្ហោះរូប ដែល Mbappe ត្រូវបានមិត្តរួមក្រុមជូនអំណោយរបាំងមុខ រូបអណ្តើកទៅកាន់រូបគេ កាលពីគេលេងឱ្យក្រុម PSG។ អ្នកគាំទ្រខ្លះទៀតក៏បញ្ចេញមតិល្អៗពីរបាំងការពារផ្ទៃមុខ ដែលកីឡាករបាល់ទាត់មួយចំនួនធ្លាប់បានជួបរឿងរ៉ាវរបួសនេះ ទៅកាន់ការបង្ហោះរបស់ Mbappe៕
Tag:
Kylian Mbappe
Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com