ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកស៊ើបអង្កេតសិទ្ធិមនុស្ស​ដ៏សកម្ម​ ចាន់ សុវេត ស្លាប់​ដោយ​គាំងបេះដូង​
10, Dec 2014 , 3:02 pm        
រូបភាព
រូបថតលោក ចាន់ សុវេត​ ដោយ ប្រាក់ ចន្ធុល​
រូបថតលោក ចាន់ សុវេត​ ដោយ ប្រាក់ ចន្ធុល​
លោក ចាន់ សុវេត អ្នកស៊ើបអង្កេត​សិទ្ធិមនុស្សរបស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​បាន​ស្លាប់នៅម៉ោងជាង​២​រសៀល​ថ្ងៃ​១០ធ្នូនេះ ដោយសារ​រោគគាំងបេះដូង។ នេះបើតាមការ​អះអាងរបស់​លោក នី ចរិយា ដែលជា​សហការីរបស់លោក​សាវេត​ ​នៅ​សមាគម​អាដហុក។


«នៅពេល​គាត់មាន​បញ្ហា​សុខភាពអម្បិញមិញ​ ក្រុមគ្រួសារបាន​ហៅពេទ្យបម្រុង​បញ្ជូនគាត់ទៅមន្ទីរពេទ្យ ប៉ុន្តែ​វាហួសពេល​ហើយ។ ព្រឹកមិញ​យើងបាន​ទៅតាមដានក្នុងពិធី​គោរពសិទ្ធិមនុស្ស គាត់នៅមានសុខភាពល្អធម្មតាទេ»។ នេះជាការ​រៀបរាប់របស់​លោក នី ចរិយា ពី​គេហដ្ឋាន​របស់​លោក ចាន់ សុវេត នៅរសៀល​ថ្ងៃពុធនេះ។

ឈ្មោះ ចាន់ សុវេត ត្រូវបាន​គេ​លឺ​នៅតាម​បណ្តាញ​សារព័ត៌មាន​ជិត​២០​ឆ្នាំ​មកហើយ។ លោក ចាន់ សុវេត គឺ​ជា​ភ្នាក់ងារ​ស៊ើបអង្កេត​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដ៏​ល្បីល្បាញ និងដ៏សកម្ម​មួយរូប។ ក៏ព្រោះតែ​បានផ្សារភ្ជាប់ជីវិតជាមួយ​នឹង​សិទ្ធិមនុស្ស លោក​ ចាន់ សុវេត​ ក៏បាន​បាត់បង់ជីវិត​នៅ​ក្នុង​ទិវាសិទ្ធិនុស្ស​អន្តរជាតិ​១០​ធ្នូ ២០១៤ ៕



© រក្សាសិទ្ធិដោយ thmeythmey.com