ជាតិ
អត្ថបទពាណិជ្ជកម្ម
ឆ្នាំ​ថ្មី អត្ថ​ប្រ​យោ​ជ​ន៏​ថ្មី​ពី​កាត​សមាជិក​ឌី​ជី​ក្លឹប(Digi Club Card)
18, Dec 2014 , 11:24 am        
រូបភាព
ដោយ: ថ្មីៗ
  
រយៈពេល​ជាង៣ ឆ្នាំ​មកហើយ​ដែល​កាត​សមាជិក​ឌី​ជី​ក្លឹប ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ឌី​ជី​អ៊ីនធឺណិត។ កាត​សមាជិក​ឌី​ជី​ក្លឹប​តែងតែ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ រួមជាមួយ​ការនាំយក​អត្ថ​ប្រ​យោ​ជ​ន៏​ទៅដល់​អតិថិជន។ ឃើញថា​មកទល់ពេលនេះ កាត​សមាជិក​ឌី​ជី​ក្លឹប​បាន​កើន​ទៅដល់​ជិត ២០,០០០ កាត​ដែលមាន​នៅក្នុង​ដៃ​របស់​អតិថិជន ហើយ​វា​ក៏បាន​កំពុងតែ​នាំនូវ​អត្ថ​ប្រ​យោ​ជ​ន៏​ថ្មី​ពិសេស ដល់​អតិថិជន​ក្នុង​ឆ្នាំ​ថ្មី​ខាងមុខនេះ​ផងដែរ គឺ​ពួកគេ​អាច​ទទួលបាន​ការបញ្ចុះ​តំលៃ​លើ​ការចំណាយ​ពី​ដៃគូ​របស់​ឌី​ជី​ក្លឹប​ដល់​ទៅ​ជាង ១៥០ហាង​ដ៏​សម្បូរបែប​ក្នុង​រាជធានី​ភ្នំពេញ។ហើយ​ហាង​ដែលជា​ដៃគូ​របស់​ឌី​ជី​ក្លឹប​គឺ​សុទ្ធសឹង​ជា​ហាង​ផ្តល់​តំលៃ​លក់​ពិត​មិនចាំបាច់​ធ្វើ​ការចចារ​តំលៃ ហើយ​អ្វីដែល​កាន់​ពិសេស​នោះ​គឺ​កា​រប​ញ្ជុះ​តម្លៃ​ចំពោះ​អ្នកកាន់កា​ត​ឌី​ជី​ក្លឹប​នៅពេល​ជាវ ។

© រក្សាសិទ្ធិដោយ thmeythmey.com