ជាតិ
អត្ថបទពាណិជ្ជកម្ម
SamsungTech Instituteផ្តល់ឱកាស​ការងារ​ដ​ល់​និស្សិត​ទើប​បញ្ចប់​ការសិក្សា
18, Dec 2014 , 5:15 pm        
រូបភាព
ដោយ: ថ្មីៗ


ដូច​អ្វីដែល​លោកអ្នក​គ្រប់គ្នា​ប្រហែលជា​បាន​ស្គាល់​រួចទៅហើយ​អំពី​វគ្គ​បណ្តុះបណ្តាល​Samsung Tech Instituteដែលជា​ថ្នាក់​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ជួសជុល​ទូរស័ព្ទដៃ​ទំនើប សាម​សុង ស្មា​ត​ហ្វូ​ន​ត្រូវបាន​បញ្ចប់​វគ្គ​ជាមួយ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា។ក្រោយ​រយៈពេល​ជាច្រើន​ខែ​នៃ​ការយកចិត្តទុកដាក់​និង​ខិតខំ​ប្រឹងប្រែង​សិស្ស​និស្សិត​ទាំងអស់​បានសម្រេច​គោលដៅ​របស់​ពួកគេ​ដោយ​ទទួលបាន​លទ្ធផល​សិក្សា​គួរ​ជាទី​គាប់ចិត្ត​ដែលជា​ធនធាន​ដ៏​មាន​សក្តានុពល​សម្រាប់​អនាគត​ការងារ​ដ៏​ភ្លឺស្វាង​ក៏ដូចជា​បង្កើន​ធនធានមនុស្ស​ដល់​សង្គម​ជាតិ​ទាំងមូល​ផងដែរ។ទន្ទឹម​ពេលនេះ​ផងដែរ​សិស្ស​ឆ្នើម​ចំនួន 5 រូប​ពី​វគ្គ​បណ្តុះបណ្តាល​ដែលមាន​ឈ្មោះ​ដូចជា​និស្សិត​ថា​វេហា,និស្សិត​ណេង​បូរ៉ា,និស្សិត​លីវ​ណ្ណណ​យ,និស្សិត​ហ៊ួ​រ​ប៊ុន​ឡេង​និង​និស្សិត​ទុម​បូរិទ្ធ​ដែល​ពួកគេ​ទាំងអស់នេះ​ត្រូវបាន​ជ្រើសរើស​ដើម្បី​បំពេញ​វគ្គ​សាកល្បង​ការងារ​រយៈពេល3ខែ​នៅ​ការិយាល័យ​បម្រើសេវា​អតិថិជន Samsung សាខា​រាជធានី​ភ្នំពេញ​ហើយ​ពួកគេ​ទាំងនោះ​នឹង​មានឱកាស​ក្លាយជា​បុគ្គលិក​ពេញសិទ្ធិ​ពី​ក្រុមហ៊ុន​Samsung ផងដែរ។

© រក្សាសិទ្ធិដោយ thmeythmey.com