សង្គមអន្តរជាតិ​
អន្តរជាតិ
ក្មេងស្រី ៧ នាក់​មាន​ផ្ទៃពោះ ក្រោយ​ត្រឡប់​មកពី​ដំណើរ​ទស្សនកិច្ច​សិក្សា
24, Dec 2014 , 7:45 pm        
រូបភាព
ដោយ:

ក្មេងស្រី​អាយុ​ចាប់ពី ១៣ ដល់ ១៧ ឆ្នាំ ចំនួន ៧ នាក់ នៅក្នុង​ប្រទេស បូ​ស្នៀ-ហឺ​ហ្ស៊េ​ហ្គោ​វី​ណា​ត្រូវបាន​គេ​រកឃើញថា​មាន​ផ្ទៃពោះ នៅក្រោយ​ពេលដែល​ពួកគេ ត្រឡប់​មកពី​ការចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា ដែល​រៀបចំឡើង​ដោយ​សាលារៀន​របស់​ពួកគេ មាន​រយៈពេល ៥ ថ្ងៃនោះ។ នេះ​បើ​យោងតាម​កាសែត New York Post ។



កាសែត​នេះ​ក៏បាន​រាយការណ៍​ថា ក្មេងស្រី​ដែល​រកឃើញថា​មាន​ផ្ទៃពោះ​នោះ រស់នៅក្នុង​ទីក្រុង Banja Luka ហើយ​សាលារៀន​របស់​ពួកគេ​បាន​នាំ​ពួកគេ​ទៅធ្វើ​ទស្ស​កិច្ច​សិក្សា នៅក្នុង​រដ្ឋធានី Sarajevo នៃ​ប្រទេស​បូ​ស្នៀ-ហឺ​ហ្ស៊េ​ហ្គោ​វី​ណា ក្នុង​រយៈពេល ៥ ថ្ងៃ។ ការរក​ឃើញថា​មាន​ផ្ទៃពោះ​នេះ គឺ​ត្រូវបាន​អះអាង​ដោយ លោក NenadBabiciដែលជា​អ្នកសម្របសម្រួល​ថ្នាក់ជាតិ​សម្រាប់​សុខភាព​បន្ត​ពូជ​នៃ​សាធារណរដ្ឋ​បូ​ស្នៀ ។

សាលារៀន​ក្នុង​ទីក្រុង​Banja Luka បាន​នាំ​ក្មេងស្រី​ចំនួន ២៨ នាក់​ទៅធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា រយៈពេល​ប្រាំ​ថ្ងៃ​ទៅ​ទស្សនា​សារមន្ទីរ​ប្រវត្តិសាស្ត្រ​និង​ទេសភាព​នៅក្នុង​រដ្ឋធានី​របស់​ប្រទេស ដែល​បាន​ជាប់​ចំណាត់ថ្នាក់​ល្អ​បំផុត​ក្នុងចំណោម​សារមន្ទីរ​នៅ​ពិភពលោក។

ឪពុកម្តាយ​របស់​សិស្ស​ស្រី​មាន​ផ្ទៃពោះ​ទាំងនោះ បាន​សម្ដែង​នូវ​ការខឹង​សម្បារ​ជាខ្លាំង ហើយ​បានទាមទារ​រក​មូលហេតុ នៃ​ភាពខ្វះខាត​នៃ​ការត្រួតពិនិត្យ​របស់​គ្រូបង្រៀន ដែល​នាំ​ឲ្យ​មាន​បញ្ហា​យ៉ាង​ដូច្នេះ​កើតមានឡើង។ 
ទោះយ៉ាងណា​ក៏ដោយ​អ្នកសម្របសម្រួល​ថ្នាក់ជាតិ​សម្រាប់​សុខភាព​បន្ត​ពូជ​នៃ​សាធារណរដ្ឋ​បូ​ស្នៀ​លោក Babiciបាន​ស្តីបន្ទោស​ឪពុកម្តាយ​សិស្ស​ស្រិ​ទាង​នោះ ថា​មិនបាន​អប់រំ​កូន​របស់​ពួកគេ​ឱ្យបាន​ត្រឹមត្រូវ។

លោក SenadMehmedbasicជំនាញ​ផ្នែក​រោគ​ស្ត្រី​នៅក្នុង​ក្រុង​សេ​រ៉ា​ជេ​វូ​បាន​និយាយថា​ផលវិបាក​អវិជ្ជមាន​ដូចជា​ការ​គ្មាន​កូន​ជំងឺ​នានា​ការ​រលូត​និង​កូន​កើត​មិន​គ្រប់​ខែ។និន្នាការ​កើនឡើង​នៃ​ការ​មាន​ផ្ទៃពោះ​នៅ​អាយុ​មិនទាន់​គ្រប់​កនៅ​បូ​ស្នៀ​ហឺ​ហ្ស៊េ​ហ្គោ​វី​ណា កំពុងតែ​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​ជាខ្លាំង៕


© រក្សាសិទ្ធិដោយ thmeythmey.com