សង្គមអន្តរជាតិ​
អន្តរជាតិ
ពិភពលោក​រលឹក​ខួប១០ឆ្នាំ​នៃ​សោកនាដកម្ម​រលក​យក្ស​ស៊ូ​ណា​មី
26, Dec 2014 , 3:10 pm        
រូបភាព
ដោយ: ថ្មីៗ

ប្រជាជន​រាប់ពាន់នាក់​នៅតាម​តំបន់​អាស៊ី​ដែល​រួមមាន​ប្រទេស​ថៃ​ឥណ្ឌូនេស៊ី​ស្រីលង្កា​និង​ឥណ្ឌា​ដែល​បាន​ទទួលរង​នូវ​ការវាយប្រហារ​ដោយ​រលក​យក្ស​ស៊ូ​ណា​មី​នៅ​ថ្ងៃទី២៦ខែធ្នូ​ឆ្នាំ២០០៤បាន​ជួបជុំគ្នា​ដើម្បី​ធ្វើការ​រំលឹក​និង​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​រាប់សែន​នាក់​ដែល​បាន​ស្លាប់​ដោយសារតែ​រលក​យក្ស​ស៊ូ​ណា​មី។ការធ្វើ​ពិធីបួងសួង​គឺជា​ខួប​រលឹក​ខួប​លើក​ទី១០ហើយ​ដែល​ប្រជាជន​តែងតែ​ប្រារព្ធ​បើ​គិត​ចាប់ពី​ឆ្នាំ២០០៤មក។



នៅ​ថ្ងៃទី២៦ធ្នូ​នេះ​ប្រជាជន​អាស៊ី​រាប់ពាន់នាក់​ដែល​រស់នៅក្នុង​តំបន់​ដែល​ទទួលរង​ដោយ​ការវាយប្រហារ​ដោយ​រលក​យក្ស​ស៊ូ​ណា​មី​បានធ្វើការ​ជួបជុំគ្នា​ដើម្បី​បួងសួង​និង​រំលឹក​ខួប​លើក​ទី១០នៃ​សោកនាដកម្ម​នៃ​ប្រជាជន​រាប់សែន​នាក់​ដែល​សម្លាប់​ដោយសារតែ​រលក​យក្ស​ស៊ូ​ណា​មីនេះ។

ថ្ងៃទី២៦ធ្នូ​ត្រូវបាន​ចាត់ទុកជា​ថៃ្ង​សោកនាដកម្ម​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​អាស៊ី​ដែល​បាន​ទទួលរង​ការវាយប្រហារ​ពីរ​លក​យក្ស​ស៊ូ​ណា​មី​ដែលមាន​ប្រភព​មកពី​មហាសមុទ្រ​ឥណ្ឌា។សោកនាដកម្ម​នេះ​បាន​កើតឡើង​នៅក្នុង​ថ្ងៃទី២៦ខែធ្នូ​ឆ្នាំ២០០៤ដែល​ប្រទេស​ទទួលរង​នូវ​ឥទ្ធិពល​ធ្ងន់ធ្ងរ​រួមមាន ថៃ ឥណ្ឌូនេស៊ី ស្រីលង្កា និង​ឥណ្ឌា។បើ​គិត​មកដល់​បច្ចុប្បន្ន​វា​ជា​ខួប​លើក​ទី១០ហើយ​ដែល​ប្រជាជន​បាន​ប្រារព្ធ។

ដោយឡែក​សម្រាប់​ចំនួន​ប្រជាជន​ដែល​បាន​ស្លាប់​នៅក្នុង​គ្រោះមហន្តរាយ​នេះ​រួមមាន​ឥណ្ឌូនេស៊ី​សរុប១៦៧៧៣៦នាក់​ស្រីលង្កា៣៥៣២២នាក់​ឥណ្ឌា១៨០៤៥នាក់​និង​ថៃ    ៨២១២នាក់​ក្នុងនេះ​រាប់បញ្ចូល​ទាំង​ភ្ញៀវ​បរទេស​ដែល​បាន​ធ្វើដំណើរ​កម្សាន្ត​នៅក្នុង​ប្រទេស​នេះ​ផងដែរ៕





© រក្សាសិទ្ធិដោយ thmeythmey.com