អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​Futureworldមកដល់​​ប្រទេស​កម្ពុជា​ជាមួយនឹង​ហាង​Premium Apple Store
20, Jan 2015 , 10:27 am        
រូបភាព
ដោយ: ថ្មីៗ

ក្រុមហ៊ុន​Futureworldដែលជា​សមាជិក​មួយ​នៃ​បណ្តា​ក្រុមហ៊ុន​របស់​Thakral Groupនិង​ជា​អ្នកឯកទេស​ក្នុង​បណ្តាញ​លក់រាយ​ផលិតផល​Appleនៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​បើក​សម្ភោ​ធ​ហាង​ទំនិញ​លំដាប់​ខ្ពស់​របស់ខ្លួន​នៅ​អគារ​វឌ្ឍនៈ​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា។ក្រុមហ៊ុន​ដែលមាន​មោទនភាព​ទៅលើ​សេវា​និង​ឧត្តមភាព​ក្នុង​តំបន់​របស់ខ្លួន​មួយ​នេះ​បាន​ពង្រីក​ខ្លួន​ចូលមក​ដល់​ប្រទេស​កម្ពុជា​ហើយ។

ក្រុមហ៊ុន​Futureworld គឺជា​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី​មួយ​ដែលមាន​ហាង​លក់​ផលិតផល​Appleទូទាំង​ទ្វីបអាស៊ី​ដែលមាន​ចំនួន​សរុប៣៥ទីតាំង​ក្នុង​បណ្តា​ប្រទេស​ចំនួន១០រួមមាន​ហុងកុង វៀតណាម​ឥណ្ឌា​ម៉ាឡេស៊ី​នេ​ប៉ាល់​ហ្វីលីពីន​បង់​ក្លា​ដេ​ស្ស​ស្រីលង្ការ​មី​យ៉ាន់​ម៉ា។

© រក្សាសិទ្ធិដោយ thmeythmey.com