ជាតិ
អាជ្ញាធរ​រារាំង​មិន​ឲ្យ​អ្នកមាន​ជម្លោះដីធ្លី​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ
20, Jan 2015 , 1:21 pm        
រូបភាព
ដោយ: ថ្មីៗ
អាជ្ញាធរ​ខណ្ឌដូនពេញ ប្រមាណ​ជា៥០នាក់ រារាំង​ប្រជា​សហគមន៍​មាន​ជម្លោះដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ មិន​ឲ្យ​ចូលទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ​នោះទេ។ ដោយ​ពួកគេ​លើក​ហេតុផល​ថា​សាលា​រាជធានី​មិនបាន​អនុញ្ញាតិ ហើយ​ការជួបជុំ​នេះ​គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ។



កម្លាំង​អាជ្ញា​ធរមាន​ប្រដាប់​ដោយ​ខែល ដំបងឆក់​មានការ​យាមកាម​តឹងរឹង នៅ​ទីលាន​ប្រជាធិបតេយ្យ មិន​ឲ្យ​ប្រជា​សហគមន៍​ទាំងនោះ ជួបជុំគ្នា​ក្នុង​គោលបំណង​តវ៉ា​ដោះលែង សកម្មជន​ដីធ្លី និង​សកម្មជន​នយោបាយ​ដែល​កំពុង​ជាប់ឃុំ នៅ​ពន្ធនាគារ​ព្រៃ​ស តាម​គម្រោង​ឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com