អត្ថបទពាណិជ្ជកម្ម
សេវា​អ៊ិន​ធើ​ណិ​ត 3G មិត្ត​ហ្វូ​ន គ្រប់​ដណ្តប់​ធំ​ទូលាយ​ជាងគេ​បំផុត​ក្នុងប្រទេស​កម្ពុជា
21, Jan 2015 , 9:30 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​ថ្ងៃទី 20 មករា ឆ្នាំ2015, មិត្ត​ហ្វូ​ន បានប្រកាស​ជា​សា​ធាណៈ អំពី​សេវា​អ៊ិន​ធើ​ណិ​ត 3G ធំជាងគេ​បំផុត​នៅ​កម្ពុជា ដែលមាន​ទំហំ​គ្របដណ្តប់​រហូតដល់​ជាង 70 ភាគរយ ទូទាំងប្រទេស​កម្ពុជា។ សេវា​គ្របដណ្តប់​នេះ គឺ​លាតសន្ធឹង​យ៉ាង​ទូលំទូលាយ​គ្រប់​ទីប្រជុំជន ទូទាំង​ខេត្ត ក្រុង ទីរួមស្រុកផ្សេងៗ និង  តាម​បណ្តោយ​ផ្លូវជាតិ​ទាំង 8 ខ្សែ ពី​រាជធានី​ភ្នំពេញ ទៅតាម​បណ្តាល​ខេត្តផ្សេងៗទាំងអស់​ជុំវិញ​ប្រទេស​កម្ពុជា។ ទំហំ​គ្របដណ្តប់​នេះ គឹជា​ទំហំ​ធំជាងគេ​បំផុត បើ​ប្រៀបធៀប​ជាមួយ​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ដទៃទៀត នៅក្នុង​ប្រទេស​កម្ពុជា។

លោក Hoang Trung Thanh (ហ័ង ជុង ថា​ញ់) ដែលជា​អគ្គនាយក​ក្រុម​មិត្ត​ហ្វូ​ន បាន​មានប្រសាសន៍ថា “ ក្រៅពី​សេវា​អ៊ិន​ធើ​ណិ​ត 3G គ្របដណ្តប់​ដ៏​ធំ​ទូលាយ​ជាង​ប្រតិបត្តិ​ករ​ដទៃ ជាមួយ​សេវា​អ៊ិន​ធើ​ណិ​ត 3G នេះ អតិថិជន​មិត្ត​ហ្វូ​ន​ទាំងអស់​ដែល​ប្រើប្រាស់​ទូរស័ព្ទដៃ ស្មា​ត​ហ្វូ​ន អាច​ទាញយក​ទិន្នន័យ (download data) រហូត​ទៅដល់​ល្បឿន​លឿន​បំផុត 14 mbp/វិនាទី ហើយ​ជា​មធ្យម​អាច​ទាញយក​ទិន្នន័យ​បាន  6 mbp/វិនាទី។ ជាមួយ​ល្បឿន​ដ៏​លឿន​នេះ យើង​ជឿជាក់ថា អតិថិជន​មិត្ត​ហ្វូ​ន​ទាំងអស់​ដែល​ភ្ចា​ប់​សេវា 3G នេះ អាច​រីករាយ​ជាមួយ​ការ​ឆែក អ៊ិន​ធើ​ណិ​ត មើល​វីដេអូ ស្តាប់​តន្ត្រី រឺ ទាញយក​ទិន្នន័យផ្សេងៗពី YouTube ដោយ​ពុំមាន​ការរំខាន​ឡើយ។

ការរួម​ផ្សំគ្នា​រវាង​សេវា​គ្រប់​ដណ្តប់ 3G អ៊ិន​ធើ​ណិ​ត និង ល្បឿន​ទាញយក​ទិន្នន័យ ដ៏​អស្ចារ្យ នេះ បានធ្វើអោយ​មិត្ត​ហ្វូ​ន​ក្លាយជា​ប្រតិបត្តិ​ករ តែមួយគត់ ដែល​ផ្តល់នូវ​សេវា​អ៊ិន​ធើ​ណិ​ត 3G ល្អផ្តាច់គេ និង ជា​ប្រ​ត្តិ​ប​ត្តិ​ករ​លំដាប់​ទី ១ ដែលមាន​អតិថិជន​ប្រើប្រាស់​ច្រើនជាងគេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា បើ​ប្រៀបធៀប​ទៅនឹង​ប្រតិបត្តិ​ករ​ដទៃទៀត។

ហើយ​នៅក្នុង​ឆ្នាំ​បន្ទាប់​នេះ ក្រុមហ៊ុន មិត្ត​ហ្វូ​ន​នឹង​ពង្រីក​សេវា​អ៊ិន​ធើ​ណិ​ត 3G គ្របដណ្តប់​ទូទាំងប្រទេស​កម្ពុជា។
ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង លោក ញ៉ុ​ង ឌិន​ថន, Tel: 097 767 8888,




© រក្សាសិទ្ធិដោយ thmeythmey.com