អត្ថបទពាណិជ្ជកម្ម
Samsung បំបាក់​គូប្រកួត​ប្រជែង​ក្នុង​ពិព័រណ៍ CES 2015 ដោយ​ទទួលបាន​ពានរង្វាន់​ដល់​ទៅ 80
22, Jan 2015 , 1:50 pm        
រូបភាព
ដោយ: ថ្មីៗ
ពានរង្វាន់ “ក្រុមហ៊ុន​ច្នៃប្រឌិត​ខ្ពស់បំផុត​លើ​ផលិតផល​អេឡិចត្រូនិក” និង “Home Entertainment” ចំនួន 31 ផ្សេងទៀត អាច​ឆ្លុះបញ្ចាំង​ពី​ភាពជោគជ័យ​របស់​ក្រុមហ៊ុន Samsung ជា​អ្នក​នាំមុខ​លើ​ការបង្កើត​បច្ចេកវិជ្ជា​ច្នៃប្រឌិត​ថ្មី​លើ​គ្រប់​ផលិតផល​អេឡិចត្រូនិក។

ក្រុមហ៊ុន Samsung Electronics Co Ltd ដែល​គ្រប់គ្នា​បាន​ស្គាល់​ថា​ជា​ក្រុមហ៊ុន​អេឡិចត្រូនិក​នាំមុខ គេ​លើ​ទីផ្សារ​ពិភពលោក ឥឡូវ​ត្រូវបាន​ក្លាយជា​ម្ចាស់​ពានរង្វាន់ “ក្រុមហ៊ុន​ច្នៃប្រឌិត​ខ្ពស់បំផុត​លើ​ផលិតផល អេឡិចត្រូនិក” ដោយ​ទទួលបាន​ពានរង្វាន់​កិត្តិយស​រហូតដល់​ទៅ 80 ក្នុង​ពិព័រណ៍​ផលិតផល​អេឡិចត្រូនិក CES 2015  ដែលជា​ពិ​ព័រ​ណ៌​ផលិតផល​អេឡិចត្រូនិក​ធំជាងគេ​ប្រចាំឆ្នាំ​ក្នុង​ពិភពលោក។

ក្នុងចំណោម​ពានរង្វាន់​ពិព័រណ៍ CES 2015 នេះ ក្រុមហ៊ុន Samsung បានឈ្នះ​ពានរង្វាន់​ផលិតផល ច្នៃប្រឌិត ខ្ពស់បំផុត ដោយ​ពានរង្វាន់​កិត្តិយស 31 បាន​ទៅលើ Home Entertainment និង​ពានរង្វាន់​ជាច្រើន​ដទៃ ទៀត​លើ​ផ្នែក​បច្ចេកវិជ្ជា​សម្រាប់​គេហដ្ឋាន។

ពានរង្វាន់​កិត្តិយស​ផ្សេងទៀត​ត្រូវបាន​ប្រគល់ជូន​ជា​លក្ខណៈ​បុគ្គល​ដោយ​អង្គការ​ប្រព័ន្ធ​ផ្សព្វផ្សាយកំពូលៗ ដែល​បាន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​នោះ ជាមួយ​ចំណាប់អារម្មណ៍​លើ​បច្ចេកវិជ្ជា Samsung ក្នុងចំណោម ផលិតផល​បច្ចេកវិជ្ជាថ្មីៗដទៃ​រាប់សិប​ម៉ឺ​ុ​ន​ដែល​បានប្រកាស​នៅ​ឆ្នាំនេះ។

© រក្សាសិទ្ធិដោយ thmeythmey.com