អត្ថបទពាណិជ្ជកម្ម
​ក្រុ​ម​ហ៊ុ​ន​ ​Y​a​m​a​h​a​ ​នឹ​ង​​​បើ​ក​​វ​គ្គ​​​ប​ណ្តុះ​ប​ណ្តា​ល​​​ប​ច្ចេក​​​ទេ​ស​​​ជិះ​​​ម៉ូ​តូ​​​ធំ​​​ឥ​ត​គិ​ត​ថ្លៃ
27, Jan 2015 , 9:51 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រុមហ៊ុន យ៉ាម៉ាហា ម៉ូ​ទ័​រ ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី (Yamaha Motor Cambodia Co.,Ltd ) នឹង​បើក​វគ្គ​បណ្តុះបណ្តាល​ពី​បច្ចេកទេស​ជិះ​ម៉ូតូ​ធំ (Yamaha Sport Bike Clinic) ដល់ អតិថិជន​ដោយ​ឥតគិតថ្លៃ។ វគ្គ​បណ្តុះបណ្តាល​នេះ មាន​រយៈពេល​ពីរ ថ្ងៃ គឺ​នៅ​ថ្ងៃទី៣១ ខែមករា និង​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៥ ចាប់ផ្តើម​ពី​ម៉ោង ៣:០០ រសៀល រហូតដល់​ម៉ោង ៩:០០ យប់ ដោយ​កំណត់​យកតែ​អ្នកប្រើប្រាស់​ម៉ូតូ​ធំ​ចំនួន ៤០នាក់​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ។

ដើម្បី​ជាការ​ថ្លែងអំណរគុណ​ដ​ល់​អតិថិជន​របស់​យ៉ាម៉ាហា​ទាំងអស់ ក្រុមហ៊ុន​ម៉ូតូ​ម៉ាក Yamaha នឹង​រៀបចំ​នូវ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ជិះ​ម៉ូតូ​ធំ​ដោយ​ឥតគិតថ្លៃ ចំពោះ​អតិថិជន ដែល​បាន​នឹង​កំពុង​ប្រើប្រាស់​ម៉ូតូ​ធំ។ អតិថិជន​ទាំងអស់​នឹង​ទទួលបាន​នូវ​បទពិសោធន៍ថ្មីៗ នៃ​បច្ចេកទេស​ក្នុងការ​បើកបរ​ម៉ូតូ​ធំ ដោយមាន​សុវត្ថិភាព​ពី​អ្នកជំនាញ​ជិះ​ម៉ូតូ​ធំ​មកពី ប្រទេស​ជប៉ុន​គឺ លោក TOMOYUKI ។

ការបណ្តុះបណ្តាល​នេះ​នឹង​រៀបចំឡើង​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី៣១ ខែមករា និង ថ្ងៃទី១ ខែ​កុ​ម្ភះ ឆ្នាំ២០១៥ វេលា​ម៉ោង ៣:០០ រសៀល រហូតដល់​ម៉ោង ៩:០០ យប់ ដោយ​កំណត់​យក​អ្នកប្រើប្រាស់​ម៉ូតូ​ធំ​ចំនួន ៤០នាក់​ក្នុង​មួយថ្ងៃ។

បន្ទាប់ពី​បិទ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​នេះ អតិថិជន​ក៏​នឹង​ទទួលបាន​នូវ​វិ​ញ្ញាប​ន​ប័ត្រ បញ្ជាក់​សិក្សា អាវ​ក្រៅ ការចាប់​ឆ្នោត ការជួបជុំ​កម្សាន្ត និង​ញ៉ាំ​អាហារ​ពេល​ល្ងាច។ លើសពីនេះទៅទៀត អតិថិជនម្នាក់ៗអាច​នាំ​មិត្តភក្តិ ឬ​សាច់ញាតិ​ម្នាក់​ទៅ​ចូលរួម​កម្សាន្ត និង​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​ផងដែរ។

គួរ​បញ្ជាក់ថា រាល់​ការចំណាយ និង​ការ​ញ៉ាំ​ម្ហូបអាហារ​នៅក្នុង​កម្ម​វី​ធី​វគ្គ​បណ្តុះបណ្តាល​ជំនាញ ជិះ​ម៉ូតូ​ធំ​នេះ គឺជា​ការ​រ៉ាប់រង​របស់​ក្រុមហ៊ុន​យ៉ាម៉ាហា​ទាំងអស់។ អតិថិជន​ដែល​ប្រើប្រាស់​ម៉ូតូ ធំ​ម៉ាក់ Yamaha ទាំងអស់ អា​ចរក​ចុះឈ្មោះ​ចូលរួមបាន​នៅ​ទីស្នាក់ការ​កណ្តាល​ម៉ូតូ យ៉ាម៉ាហា ទីតាំង​បាក់​ទូក និង​តាម​បណ្តា​សាខា​លក់​ម៉ូតូ​យ៉ាម៉ាហា។

ក្រុមហ៊ុន យ៉ាម៉ាហា ម៉ូ​ទ័​រ ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី ជា​ក្រុមហ៊ុន​ម៉ូតូ​ជប៉ុន​ដែល​នាំចូល​ផ្តាច់ មុខ​នូវ​ម៉ូ​តួ​ជាច្រើន​ដូចជា Grand Filano, Fino, Mio 125i, TTX, Filano, Spark I, Jupiter I, FZ, R15 និង​ម៉ូ​ដែលជា​ច្រើន​ទៀត។

ព័ត៌មាន​លំអិត​បន្ថែម​សូម​ទំនាក់ទំនង​មក​ក្រុមហ៊ុន YAMAHA MOTOR CAMBODIA CO.,LTD អាស័យដ្ឋាន​នៅផ្ទះ​លេខ​៣៥DEF ផ្លូវ​ឆេ​កូ​ស្លូ​វ៉ា​គី(១៦៩) សង្កាត់​វាលវង់ ខណ្ឌ៧មករា  និង​តាមរយៈ​ទូរស័ព្ទ​លេខ (៨៥៥) ២៣ ៨៨ ៥៥ ១៥/ ១៦ ៕

អត្ថបទ​ពាណិជ្ជកម្ម

© រក្សាសិទ្ធិដោយ thmeythmey.com