ជាតិ
សង្គមជាតិ
EDC ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​រយៈពេល៤ថ្ងៃ​នៅ​ភ្នំពេញ
12, Feb 2015 , 3:18 pm        
រូបភាព

 
អគ្គិសនី​កម្ពុជា នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី នៅ​តំបន់​ភ្លើង​មួយចំនួន រយៈពេល៤ថ្ងៃ ទៅតាម​ពេលវេលា​និង​ទីកន្លែង​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​សម្រួល​ដល់​ការអនុវត្ត​ការងារ​ជួសជុល​ផ្លាស់ប្តូរ តម្លើង​បរិក្ខារ រុះរើ​គន្លង​ខ្សែបណ្តាញ និង​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ។ ការផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី ចាប់ផ្តើម​ពីថ្ងៃ​ទី១២ដល់​ថ្ងៃទី១៥ខែកុម្ភៈ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា។



សេចក្តីជូនដំណឹង បាន​ឲ្យ​ដឹងថា ចាប់ពី​ម៉ោង៩ព្រឹក​រហូតដល់​ម៉ោង៤រសៀល ថ្ងៃទី១២ខែកុម្ភៈ​នេះ អគ្គិសនី​ម្ពុ​ជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី នៅ​តំបន់​ភ្លើង​លេខ P៦១៦ P៤២៦ P២៤២ និង​P១០០២ ស្ថិតនៅ​ភូមិ​ច្រេះ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

សេចក្តីជូនដំណឹង​ដដែល បន្តថា ចាប់ពី​ម៉ោង៩ព្រឹក​រហូតដល់​ម៉ោង៤រសៀល នៅ​ថ្ងៃទី១៣ខែកុម្ភៈ នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី នៅ​តំបន់​ភ្លើង​លេខ OP០០៩ ស្ថិតនៅតាម​បណ្តោយ​ផ្លូវលំ ក្នុង​សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

«ថ្ងៃទី១៤ខែកុម្ភៈ ចាប់ពី​ម៉ោង៩ព្រឹក​រហូតដល់​ម៉ោង៤រសៀល ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី នៅតាម​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ក្នុង​សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វារ និង​តំបន់​ភ្លើង​លេខ ប.ត៤១៧ P១០៨៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤៣០ក្នុង​សង្កាត់​ទួល​ទំពូង២ ខណ្ឌចំការមន ភូមិ​សន្សំ​កុសល ក្នុង​សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ។

ចំណែក​នៅ​ថ្ងៃទី១៥កុម្ភៈ ចាប់ពី​ម៉ោង៩ព្រឹក​រហូតដល់​ម៉ោង៥ល្ងាច នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី នៅ​តំបន់​ភ្លើង​លេខ D០១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សុរាម្រិត ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ។ តំបន់​ភ្លើង​លេខ ប.ត៧២៨ប.ត​៧២៨A ស្ថិតនៅតាម​បណ្តោយ​ផ្លូវលំ ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ៦ ខណ្ឌឫស្សីកែវ។ តំបន់​ភ្លើង​លេខ ប.ត៨៧៨ P១០៨ ស្ថិតនៅ​ភូមិ​លូ ភូមិ​ឡ​កំបោ ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ  និង​តំបន់​ភ្លើង​លេខ​ប.ត៩៥២ ស្ថិតនៅក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន» ។ នេះ​បើតាម​សេចក្តីជូនដំណឹង​ដដែល៕


© រក្សាសិទ្ធិដោយ thmeythmey.com