ព័ត៍មានសុខភាព
សុខភាព៖ អាហារ​ពេលព្រឹក ដែល​បំផ្លាញ​សុខភាព​អ្នក
13, Feb 2015 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​គ្រប់រូប សុទ្ធតែ​ដឹងថា អាហារ​ពេលព្រឹក គឺ​សំខាន់​ណាស់​សម្រាប់​សុខភាព ដូចនេះ គេ​តែងតែ​បរិភោគ​រាល់ថ្ងៃ។ តើ​អ្នកដឹង​ទេ​ថា អាហារ​ពេលព្រឹក​ខ្លះ ក៏​អាច​ប៉ះពាល់ ដល់​សុខភាព​អ្នក​ដែរ។ តើ​វា​មាន​អ្វីខ្លះ?



1.    មិនត្រូវ​បរិភោគ​ចា​ខ្វៃ និង​ទឹក​សណ្តែក​ទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក មាន​ជំងឺមហារីក​បាន ដោយសារ​ខ្លាញ់​ដែល​បំពង​ចា​ខ្វៃ។

2.    មិនត្រូវ​បរិភោគ​នំ ជាមួយ​ទឹកក្រូច​ទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក ខ្វះ​ជាតិ​កាល់ស្យូម និង​ខ្វះ​ជាតិ​ទឹក​ទៀតផង ដោយសារ​ភេ​ស្ជៈ​មិនអាច​ជំនួស​ទឹក​បានទេ។

3.    មិនត្រូវ​យក​បាយ ឬ​ម្ហូប​ដែល​សល់​ពី​យប់ មក​កំដៅ ហើយ​បរិភោគ​ទេ ព្រោះ​វា​មាន​សារធាតុ​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​អ្នក​កើត​មហារីក។

4.    មិនអាច​បរិភោគ​ទឹកដោះគោ ជាមួយ​ផ្លែឈើ​ទេ ព្រោះ​វា​ធ្វើ​ឲ្យ​ក្រពះ រំលាយ​អាហារ​មិនបាន​ល្អ និង​រាំងស្ទះ​ការ​ស្រូបយក​សារធាតុចិញ្ចឹមផ្សេងៗទៀតផង។

5.    នំ​បុ័ង និង​ទឹកដោះគោ ក៏​មិនអាច​បរិភោគ​បានដែរ ព្រោះ​វា​មាន​ជាតិ​ស្ករ​ខ្ពស់ ដែល​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ឆាប់​ឡើង ហើយក៏​ឆាប់​ចុះ​ដែរ ជាហេតុ​ធ្វើ​ឲ្យ​អ្នក មាន​អារម្មណ៍​នឿយហត់ និង​មាន​អារម្មណ៍​មិន​មូល។

6.    មិនត្រូវ​បរិភោគ​អាហារ​ដែល​ហឹរ ឬ​ភេ​ស្ជៈ​ដែល​ត្រជាក់​ពេក ព្រោះ​វា​ប៉ះពាល់​ដល់​ក្រពះ​ខ្លាំងណាស់។
ដូចនេះ អ្នក​គួរតែ​ចៀសវាង បរិភោគ​ចំណី​ទាំងនេះ ដើម្បី​សុខភាព​អ្នក៕


© រក្សាសិទ្ធិដោយ thmeythmey.com