ជាតិ
១៤ កុ​ម្ភៈ អ្នក​កុំ​ភាន់
14, Feb 2015 , 1:51 pm        
រូបភាព
ដោយ: ថ្មីៗ
១៤ កុ​ម្ភៈ អ្នក​កុំ​ភាន់ ( បទ​ពាក្យ​ប្រាំពីរ )



១៤ កុ​ម្ភះ ឆ្នាំ​សកល                           ឈានចូល​មកដល់​ក្នុង​ថ្ងៃ​នឹង
យុវជន​ទាំងឡាយ​តែង​រំពឹង        សញ្ជឹង​កាដូ​ថ្នូរ​បាច់ផ្កា។

១៤ កុ​ម្ភះ អ្នក​កុំ​ភាន់-            ច្រឡំ​ចំអន់​បុណ្យ​សង្សារ
មិនមែន​ពិធី​ក្ដី​ស្នេហា            ជួប​គូសង្សារ​អ្វី​នោះឡើយ ។

គឺ​បុណ្យ​នៃ​សេចក្ដីស្រឡាញ់        តទៅ​តប​វិញ​ទោរ​ម្នេញ​ស្បើយ
ពិសេស​មាន​ម៉ែ-ឪ​ហ្នឹងហើយ        ដែល​កូន​ត្រូវ​ឆ្លើយ-តប​ព្រះ​គុណ។

មាន​បង​មាន​ប្អូន​កូនចៅ​ញ្ញាតិ        មិត្រ​ភក្ដិ​ផង​ទៀត​កុំ​ស៊យ​ស៊ន់
គោរព​ប្រ​ណិ​ប​ត្តិ​ធ្យ័​ត​ពេកពន់         រំលឹក​នឹក​គុ​ណ្យ តាម​ប្រពៃ។

ដៃគូ​ស្នេហា ក៏​ដូចគ្នា            បណ្ដារ​ប្រជាជន​ប្រុស​ស្រី
យល់ដឹង​ឲ្យ​ល្អិត គិតដល់​ថ្ងៃ        នៃ​សេចក្ដីស្រឡាញ់​គ្រប់គ្នា។

កូន​អើយ​ឈប់​ជ្រើម​ត្រាប់​បរទេស    កូន​ឈប់​ធ្វេស​វប្បធម៌​ខ្មែរ
កូន​អើយ​រឿង​បុណ្យ​មិន​ខ្វះ​ទេ        មិន​ថា​យើង​គេ​មាន​ដូចគ្នា។

បើ​កូន​ស្រលាញ់​កុំ​ជ្រុល​ធ្លាក់           ១៤កុម្ភៈ ជាក់​វេទនា
ឈប់​ជ្រើម​ដើរហើរ​ផុង​អាត្មា        ស្រលាញ់​ស្រី​ណា​ស្តី​ចាស់ទុំ។

បើ​កូន​ជា​ប្រុស​ចេះ​លំទោន            លំអិត​លំឱន​ស្រី​ក្រមុំ
កុំ​ធ្វើបាប​នាង​កម្ម​ពៀរ​ធំ                ធ្វើ​ឲ្យ​នាង​យំ​ពៀរ​ដល់​ម្ដាយ។

១៤កុម្ភៈ​ភ្ញាក់​គ្រប់គ្នា                ឈប់​នាំ​គ្នីគ្នា​ចេញទៅ​ឆ្ងាយ
កូនប្រុស​កូនស្រី​ត្រាប់​តាម​ម្ដាយ    ឈប់​នាំ​សប្បាយ​ខុស​វប្បធម៌៕

                               និពន្ធ​ដោយ៖ វិឆ័យ សុ​ភី




© រក្សាសិទ្ធិដោយ thmeythmey.com