ព័ត៍មានសុខភាព
សុខភាព៖ ទឹកឃ្មុំ !!! ញ៉ាំ​ពេលណា ទើប​ល្អ​ទៅ?
17, Feb 2015 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​ទឹកឃ្មុំ មាន​សារធាតុចិញ្ចឹម​ជាច្រើន ដែល​វា​ជួយ​ដល់​ការ​ទល់លាមក និង​អាច​កាត់បន្ថយ អា​ម្មណ៍​ភ័យខ្លាច​របស់​អ្នក​បាន។ វា​នឹងធ្វើ​ឲ្យ​អ្នក មាន​សុខ​ភាពល្អ បើ​អ្នក​ផឹក​ត្រូវ​ពេល។ ដូចនេះ តើ​គួរ​ផឹក​ពេលណា​ខ្លះ​នោះ?



1.    ពេលព្រឹក ផឹកទឹក​ឃ្មុំ​មួយ​កែវ អាចជួយ​បញ្ចេញ​ជាតិពុល​ក្នុង​ខ្លួន និង​ធ្វើ​ឲ្យ​អ្នក មាន​កម្លាំង​មាំមួន។ ចំពោះ​អ្នក​ដែលមាន​ក្រពះ​មិនល្អ អ្នក​អាច​យក​ទឹក ដែលមាន​សីតុណ្ហភាព ៣០ អង្សារ​សេ ដើម្បី​ឆុង​មក​ផឹក​បាន។

2.    អ្នក​អាច​ផឹកទឹក​ឃ្មុំ មុន​ពេលបាយ​ថ្ងៃត្រង់​បាន ព្រោះ​វា​ជួយ​ដល់​ក្រពះ​អ្នក។

3.    ផឹក​នៅ​ចន្លោះ​ម៉ោង ៣ ឬ ៤ វា​អាច​កាត់បន្ថយ​ភាព​នឿយហត់​របស់​អ្នក និង​អាច​រក្សា​ខួរក្បាល​អ្នក ឲ្យ​ស្រស់ស្រាយ។

4.    ក្រោយ​ពេលបាយ​រួច អ្នក​ក៏​អាច​ផឹក​បានដែរ ព្រោះ​វា​ជួយ​ដល់​ការរំលាយ​អាហារ​របស់​អ្នក។

5.    អ្នក​ក៏​អាច​ផឹក មុនពេល​ចូល​គេង​បានដែរ វា​ជួយ​ដល់​ការ​គេង​របស់​អ្នក ដែល​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល។

ដូចនេះ អ្នក​អាច​ផឹកទឹក​ឃ្មុំ តាម​ពេលវេលា​ខាងលើ ដើម្បី​សុខភាព​អ្នក​រាល់គ្នា៕


© រក្សាសិទ្ធិដោយ thmeythmey.com