ព័ត៍មានសុខភាព
សុខភាព៖ ទទួលទាន​ខ្ញី​ច្រើន ល្អ​ចំពោះ​សុខភាព
19, Feb 2015 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
ខ្ញី ជា​បន្លែ​មើម​មួយ​ប្រភេទ ដែល​អ្នក​អាចរ​កវា​ទិញ​បាន នៅតាម​ទីផ្សារ​ណា​ក៏បាន ហើយ​ថែមទាំង​មានតម្លៃ​សមរម្យ​ទៀតផង ប៉ុន្តែ អ្នក​ក៏​អាច​ដាំ​ដុះ​វា ដោយ​ខ្លួន​អ្នក​ក៏បាន​ដែរ។ វា​មាន​អត្ថប្រយោជន៍​ជាច្រើន ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពីមុនមក។ ទាំងនេះ គឺជា​អត្ថប្រយោជន៍​មួយចំនួន របស់​ខ្ញី ដែល​ទាក់ទង​ទៅនឹង​សុខភាព ៖



•    ការព្យាបាល ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ
•    ការបង្ការ ជំងឺមហារីក​ពោះវៀនធំ
•    ការសង្គ្រោះ ឬ​ជា​ជំនួយ ចំពោះ​អ្នក​ចាញ់កូន
•    ជួយ​កាត់បន្ថយ​ការឈឺចាប់ និង​ការ​រលាក
•    ការសង្គ្រោះ ដល់​ការ​ចុក​ក្រហាយ​ចុងដង្ហើម
•    កា​រប​ងា្ករ ជំងឺ​ទឹកនោមផ្អែម ទាក់ទង​ទៅនឹង​សរសៃប្រសាទ
•    ការសង្គ្រោះ ឬ​បន្ថយ​ការឈឺ​ក្បាល​ប្រកាំង
•    ការសង្គ្រោះ ឬ​បន្ថយ​ការឈឺចាប់ ដោយសារ​ការ​មាន​រដូវ
•    ការបង្ការ ជំងឺ​គ្រុនផ្តាសាយ និង​ព្យាបាល​ជំងឺ​ផ្តាសាយ។

ដូច្នោះ​ហើយ អ្នក​គួរតែ​បរិភោគ​វា​ឱ្យបាន​ច្រើន ដោយសារតែ​វា​មាន​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​របស់​អ្នក។ សុខភាព​ល្អ ជា​កត្តា​ដ៏​ចម្បង សម្រាប់​ការរស់នៅ​ប្រ​ចា​ថ្ងៃ​របស់​អ្នក៕


© រក្សាសិទ្ធិដោយ thmeythmey.com