ជាតិ
សង្គមជាតិ
ស្ត្រី​ម្នាក់ និង​ពលករ១៧នាក់​ត្រូវបាន​ជួយសង្គ្រោះ​ពី​ចិន និង​ឥណ្ឌូនេស៊ី
18, Feb 2015 , 5:15 pm        
រូបភាព
ដោយ: ថ្មីៗ


ស្ត្រី​ខ្មែរ​ម្នាក់​មាន​ដើមកំណើត​ពី​ខេត្ត​ត្បូងឃ្មុំ ហើយ​ដែល​បាន​ចាញ់បោក​មេខ្យល់​ដែល​បាន​បោក​បញ្ឆោត​នាង​យកទៅ​រៀបការ​ជាមួយ​បុរស​ចិន បាន​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​នៅ​រសៀល​ថ្ងៃទី១៨កុម្ភៈ។ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក កុយ គួ​ង បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​ក្វាង​ចូ​វប្រ​ទេស​ចិន គឺជា​អ្នក​ជួយ​អន្តរាគមន៍​ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ​រងគ្រោះ ដែល​បាន​រៀបការ​ជា​មួ​បុរស​ចិន​នៃ​ខេត្ត​ជាំ​ង​ស៊ី។



នៅក្នុង​ហេតុការណ៍​ដាច់ដោយឡែក​មួយទៀត បើ​យោងតាម​ការបញ្ជា​ក់រប​ស់​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​ខ្មែរ​ដដែល ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បាន​សហការ​ជាមួយ​អាជ្ញាធរ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​បាន​ជួយសង្គ្រោះ​ពលករ​ខ្មែរ​ចំនួន១៧នាក់​ពីលើ​ទូក​នេសាទ​ថៃ ដែល​ឆ្លង​ចូល​នេសាទ​ខុសច្បាប់​ក្នុង​ដែនសមុទ្រ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី។

មន្ត្រី​ដដែល​បន្ត​ប្រាប់ថា រហូតមកដល់​ពេលនេះ​ពលករ​ទាំង១៧នាក់​នោះ កំពុងស្នាក់នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​រង់ចាំ​ធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ នាពេលឆាប់ៗខាងមុខនេះ៕




© រក្សាសិទ្ធិដោយ thmeythmey.com