កីឡាជាតិ
ជាតិ
ជម្រើសជាតិ​កម្ពុជា​ប្រមូលផ្ដុំ​ត្រៀម​ជម្រុះ FIFA World Cup 2018
20, Feb 2015 , 8:03 am        
រូបភាព
ដោយ:
លោកគ្រូ​បង្វឹក​ជនជាតិ​កូរ៉េខាងត្បូង Lee Tae Hoon បាន​ចាប់​ប្រមូលផ្ដុំ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ពីថ្ងៃ​ទី ១៩ កុម្ភៈ ម្សិលមិញ តទៅ​នៅ​មជ្ឍមណ្ឌល និង សាលា​បាល់ទាត់​ជាតិ​បាទី ខេត្តតាកែវ ដោយ​ក្នុងនោះ​មាន​កីឡាករ ៣១ នាក់ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ជម្រុះ​ក្នុង​ពានរង្វាន់ FIFA World Cup 2018 ដែល​រៀបចំឡើង​នៅ​ប្រទេស​រុស្សី។



កីឡាករ​របស់​កម្ពុជា​ទាំង ៣១ រូប​មាន៖

ក្លិប​ភ្នំពេញ​ក្រោ​ន៖ ធា​រី ចន្ថា​ប៊ី​ន, វ៉ា ខ្វី​នទី​ន, សុះ ស៊ូ​ហា​ណា, ង​យ ស្រ៊ី​ន, សារី ម៉ាត់​នូ​រូ​ទីន, ថោង ដា។

ក្លិប​បឹងកេត​អង្គរ៖ ស៊ូ យ៉ា​ទី, រស់ សំអឿន, ឃួន ឡា​បូ​រ៉ាវី, សុខ សុវណ្ណ។

ក្លិប​ណាហ្គា​វើ​ល៖ ស៊ុន សុវណ្ណ​រិទ្ធី, ស៊ុន សុ​បញ្ញា, ឆេង ម៉េង, ប្រាក់ ចាន់​រតនា។

ក្លិប​ត្រាយ​អាស៊ី៖ សុខ ចាន់​រស្មី, សួង វីរៈ។

ក្លិប​ក្រសួងការពារជាតិ៖ អ៊ុំ សេរី​រ័ត្ន, ឈិន ឈឿន។

ក្លិប​ស្វាយរៀង៖ សឿ​យ វិសាល, ប្រាក់ មុន្នី​ឧ​ត្ត​ម, មួង មករា, ហួយ ផល្លី​ន, សំអឿន ពិដោ, នេន សុធា​រ័ត្ន, មួន ណា​រ៉ា, ណុប តុលា។

ក្លិប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ៖ សាយ ពិសិដ្ឋ, ប្រាក់ ភា​រុណ, សាន ធី​ដេ​ត, ស៊ុប រ៉ាវី។

ក្លិប​បៀ​ល​ប្រាយ​យូ​ណាយ​ធិ​ត៖ រ៉ឹង ប៊ុន​ហៀ​ង។

ក្លិប Albirex Niigata PP៖ ស៊ឹម វុត្ថា។

ក្រុម​ជម្រើសជាតិ​កម្ពុជា ចាប់ឆ្នោត​ក្នុងការ​ប្រកួត​ជម្រុះ FIFA World Cup ដំបូង​នៅ​តំបន់​អាស៊ី ប៉ះ​ក្រុម​ម៉ា​កាវ ដោយ​ប្រកួត​ដំបូង​ធ្វើឡើង​នៅ​ថ្ងៃទី ១២ មីនា ក្នុង​ទឹកដី​ប្រទេស​កម្ពុជា និង ប្រកួត​ទី២ ធ្វើឡើង​ក្នុង​ថ្ងៃទី ១៧ មីនា នៅ​ទឹកដី ម៉ា​កាវ៕


© រក្សាសិទ្ធិដោយ thmeythmey.com