ព័ត៍មានសុខភាព
សុខភាព៖ ងាយៗ ដើម្បី​ព្យាបាល​ជំងឺ​ផ្តាសាយ ដោយ​ខ្លួនឯង
10, Mar 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ភាគច្រើន នៅពេលដែល​ផ្តាសាយ តែងតែ​ប្រើ​ថ្នាំ​មក​ព្យាបាល ប៉ុន្តែ ដោយ​មិន​គិតពី​ផលវិបាក​នៃ​ការប្រើ​ថ្នាំ​ច្រើន​ទេ។ ផ្ទុយទៅវិញ អ្នក​អាច​បរិភោគ​បន្លែ និង​ផ្លែឈើ​មក​ព្យាបាល​ប្រសើរ​ជាង។


1.    ត្រូវតែ​បរិភោគ​បន្លែ ដែលមាន​ស្លឹក​បៃតង​ឱ្យបាន​ច្រើន ព្រោះ​វា​ជាតិ​វីតាមីន C ច្រើន ជាពិសេស គឺ​ផ្លែ​គី​វី ក្រូច និង​ផ្សិត។ វា​អាច​សម្លាប់​មេរោគ​ផ្តាសាយ​យ​បាន​យ៉ាង​រហ័ស។

2.    ពិសារ​សម្ល​មាន់ ៖ គ្រូពេទ្យ និង​អ្នកឯកទេស​ខាង​អាហា​រូប​ត្ថ​ម្ត​បាន​ស្រាវជ្រាវ​ឃើញថា នៅក្នុង​សម្ល មាន់​មាន​អាស៊ីត​អា​មី​ណូ​ជាច្រើន​ប្រភេទ ដែល​អាចធ្វើឱ្យ​រាងកាយ​មនុស្ស ទប់​ទល់នឹង​មេរោគ​ផ្តាសាយ​បាន។

3.    បរិភោគ​អាហារ​ដែល​ទន់ ៖ ដូចជា​បបរ​មួយ​ចាន ហើយ​បរិភោគ​ផ្លែឈើ ព្រោះ​អ្នកត្រូវការ​សារធាតុចិញ្ចឹម ដើម្បី​ទ្រទ្រង់​រាងកាយ​ឱ្យបាន​រឹងមាំ ទើប​មេរោគ​មិនអាច​ជ្រាបចូល​បាន​កាន់តែច្រើន ដែល​ធ្វើឱ្យ​ជម្ងឺ​ផ្តាសាយ​មិនអាច​ព្យាបាល​បាន។

ដូចនេះ អ្នក​ត្រូវអនុវត្ត​ដូច​ចំនុច​ខាងលើនេះ ទើប​មិនបាច់​ប្រើ​ថ្នាំ ក៏​ជំងឺ​អាចជា​បានដែរ។ ម្យ៉ាងទៀត ត្រូវតែ​ពិសារ​របស់​ក្តៅ​ឱ្យបាន​ច្រើន ឱ្យ​បែកញើស​ច្រើន កាន់តែ​ល្អ​ថែមទៀត៕


© រក្សាសិទ្ធិដោយ thmeythmey.com