អត្ថបទពាណិជ្ជកម្ម
Samsung Galaxy S6 Edge ទទួលបាន​ចំណាត់ថ្នាក់​ល្អ​ដាច់​គេ​នៅពិព័រណ៍ MWC 2015
11, Mar 2015 , 10:06 am        
រូបភាព
ដោយ: ថ្មីៗ
កាលពី​ថ្ងៃទី 05 ខែមីនា ឆ្នាំ 2015 នៅ​ទីក្រុង ប៉ា​សេ​ឡូ​ណា ប្រទេស​អេស្បាញ - Samsung Galaxy S6 edge គឺជា “ប្រភេទ​ទូរស័ព្ទដៃ​ថ្មី និង​ទំនើប​បំផុត” ដែល​ត្រូវ​បានទទួល​កិត្តិយស​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម និង​ល្បី​រន្ទឺ ពី GSMA នៅក្នុង​សមាជ​ទូរស័ព្ទ​ពិភពលោក (MWC) ឆ្នាំ 2015 នេះ។ ពានរង្វាន់​នេះ​ត្រូវបាន​ទទួលស្គាល់ថា ជា​ប្រភេទ​ទូរស័ព្ទដៃ ទំនើប​បំផុត ដែល​ត្រូវបាន​សម្ពោធ​ក្នុង​កម្មវិធី​នោះ។ នេះ​ជា​លើក​ទី 2 និង​ជា​ឆ្នាំ​បន្ទាប់​ដែល​ក្រុមហ៊ុន Samsung បានទទួល​ពានរង្វាន់​នេះ បន្ទាប់ពី Samsung Gear Fit កាលពី​ឆ្នាំ 2014 កន្លងទៅនេះ។

ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ពណ៌​ស្រស់ស្អាត​ដូច​ធម្មជាតិ Samsung Galaxy S6 Edge, បង្កើត​នូវ​ការ​រចនា​ស្តង់ដា​ថ្មី​មួយ ដែល​បង្ហាញ​នូវ​សិល្បៈ​ហត្ថកម្ម​ដ៏​អស្ចារ្យ និង​ជាមួយនឹង​បច្ចេកវិជ្ជា ទំនើប​ចុងក្រោយ​បំផុត​របស់​ក្រុមហ៊ុន Samsung ។ ទូរស័ព្ទដៃ​ម៉ាក​នេះ មិន​គ្រាន់តែ​បាន​រចនា​ឡើង ដើម្បី​ភាពស្រស់ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ ថែមទាំង​ផ្តល់នូវ​គុណប្រយោជន៍​នៃ​មុខងារ​ប្រើប្រាស់ ឥត​គណនា​ជាង​ប្រភេទ​ទូរស័ព្ទ Galaxy ដទៃទៀត ។

ពានរង្វាន់​នេះ​ស្តែង​ឲ្យ​ឃើញ​ពី​ការអភិវឌ្ឍ​ឈានមុខ​គេ​យ៉ាងខ្លាំង​របស់​ក្រុមហ៊ុន Samsung ទៅលើ​ការ ច្នៃប្រឌិត​ខ្ពស់ ស្របទៅនឹង​បច្ចេកវិជ្ជា​ដ៏​អស្ចារ្យ​របស់​ទូរស័ព្ទ​ចល័ត លើសពីនេះទៅទៀត ក្រុមហ៊ុន​បាន ប្រឹងប្រែង​ច្នៃប្រឌិត អ្វីដែល​ថ្មី​ដើម្បី​បំពេញតម្រូវការ និង​ផ្តល់​អត្ថប្រយោជន៍​ដ៏​សម្បើម​ដល់​អ្នក​ប្រើ ប្រាស់​សម័យថ្មី និង​ការធ្វើ​អាជីវកម្ម ផ្សេងៗដ៏​មាន​ប្រសិទ្ធភាព។

នៅក្នុង​ការបង្ហាញ​ទូរស័ព្ទដៃ Galaxy S6 Edge, លោក JK Shin ជានា​យក និង​ជា​ប្រធាន​ដឹកនាំ​បច្ចេកវិជ្ជា និង ផ្នែក​ទំនាក់ទំនង​ចល័ត​នៃ​ក្រុមហ៊ុន Samsung Electronics បានឱ្យដឹងថា «យើង​បាន​ស្វែងរក​ការបញ្ចូល​រួមគ្នា រវាង​បច្ចេកវិជ្ជា និង​ការ​រចនា​ដ៏​ស្រស់ស្អាត​នៅ ក្នុង​ទូរស័ព្ទ​តែមួយ ដែល​ពិភពលោក​មិន​ធ្លាប់មាន​ពីមុនមក»។ លោក​បន្ថែមថា «យើង​មាន​កិត្តិយស យ៉ាងខ្លាំង ដោយ GSMA បាន​យល់ស្រប​ថា ទូរស័ព្ទដៃ​នេះ​គឺជា​ឧបករណ៍ ទំនាក់ទំនង​ដ៏​ទំនើប​ដែល មាន​រាង​ស្អាត​ទាក់ទាញ និង​មាន​មុខងារ​ប្រើប្រាស់​គ្រប់បែបយ៉ាង»។

ទូរស័ព្ទដៃ Samsung Galaxy S6 Edge បានទទួល​ពានរង្វាន់​ជាង 20 ដ៏​មាន​កិត្យានុភាព ដែល​ផ្តល់​ដោយ MWC ឆ្នាំ 2015 រួមទាំង "ភាព​ពិសេស​បំផុត​របស់​សមាជ​ទូរស័ព្ទដៃ​ពិភពលោក" របស់ Ubergizmo, "ការ​ជ្រើស​នូវ​ភាព​អស្ចារ្យ បំផុត" របស់ Mashable, និង​របស់​ទស្សនា​វ​ដ្តី  Laptop Magazine’s ។
•     Mashable លើកឡើងថា "ការ​ផ្ចិតផ្ចង់​លើ​ភាពសាមញ្ញ, ការ​រចនា​និង​ការអត់ធ្មត់ ក្រុមហ៊ុន Samsung ពិតជា​បាន​ផ្លាស់ប្តូរ​ទិសដៅ​ល្អប្រសើរ ជាមួយនឹង​ការ​រចនា​ស្មា​ត​ហ្វូ​ន​របស់ខ្លួន"។
•    Ubergizmo លើកឡើងថា "ក្រុមហ៊ុន Samsung បាន​បំពាក់​នូវ​លក្ខណៈពិសេស​ជាច្រើន ដែល​ធ្វើ​ឲ្យ ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ទទួលបាន​នូវ​ភាព​អស្ចារ្យ​បំផុត​នោះ"។
•    Laptop Magazine លើកឡើងថា  "ទូរស័ព្ទដៃ​ដែលមាន​ភាព​ពិសេស​ទាំងពីរ​ត្រង់​ផ្ទៃ កញ្ចក់ និង តួ​លោហៈ ពិតជា​ផ្តល់នូវ​ភាព​ស៊ិ​ច​ស៊ី​ទាក់ទាញ​ខ្លាំង"។

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd

គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាពថ្មីៗជូន​មនុស្ស​គ្រប់រូប​គ្រប់​ទីកន្លែង។ តាមរយៈ​ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរ ឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយផ្សេងៗប្រើ​ប្រព័ន្ធ  LED។ យើង​មាន​បុគ្គលិក​ចំនួន 307,000 នាក់ នៅ​ទូទាំង 84 ប្រទេស។
ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ www.samsung.com និង global.samsungtomorrow.com.


(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com