ជាតិ
មន្ត្រី​ក្រសួង​ព័ត៌មាន អង្គការ និង​អ្នកកាសែត ពិភាក្សា​ពី​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន
12, Mar 2015 , 2:38 pm        
រូបភាព
ដោយ: ថ្មីៗ
ខណៈពេល​អ្នកសារព័ត៌មាន​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​នៅពេលដែល​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​មិនទាន់មាន។ ក្លឹប​អ្នកកាសែត​កម្ពុជា (ក.អ.ក) គ្រោង​នឹង​រៀបចំ​វេទិកា​ពិភាក្សា​តុមូល​ក្រោម​ប្រធានបទ «ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន ដំណើរការ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់ និង​បញ្ហា​ប្រឈម​នានា» ខណៈពេលដែល​ច្បាប់​នេះ​កំពុងស្ថិត​ក្នុងការ​ពិភាក្សា​និង​ពង្រាង​នៅ​ក្រសួង​ព័ត៌មាន។ នេះ​បើតាម​សេចក្តី​ជួន​ដំណឹង​របស់​ក្លឹប​អ្នកកាសែត​កម្ពុជា​នៅ​ថ្ងៃទី១២មីនា​នេះ។



វេទិកា​ពិភាក្សា​តុមូល​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១៦មីនា​ខាងមុខនេះ គឺ​ដើម្បី​ឲ្យ​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​កាន់តែ​មាន​តម្លាភាព ប្រសិទ្ធភាព និង​មាន​អត្ត​ប្រយោជន៍​សម្រាប់​បម្រើ​សាធារណជន ជាពិសេស​អ្នកសារព័ត៌មាន។វេទិកា​ដែល​នឹង​ចាប់ផ្តើម​នៅ​ម៉ោង៨និង៣០នាទី​ព្រឹក នៅ​សណ្ឋាគារ​សាន់វ៉េ​នេះ មាន​វាគ្មិនសំខាន់ៗមកពី​ក្រសួង​ព័ត៌មាន អង្គការ​សង្គម​ស៊ីវិល អង្គការសិទ្ធិមនុស្ស និង​អ្នកសារព័ត៌មាន​នឹង​បង្ហាញ​ពី​ដំណើរការ​នៃ​ការតាក់តែង​ច្បាប់ និង​បញ្ចេញយោបល់ផ្សេងៗទាក់ទិន​នឹង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​នេះ។



© រក្សាសិទ្ធិដោយ thmeythmey.com