ជាតិ
មនុស្ស៣នាក់​ស្លាប់១៧នាក់​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ
19, Mar 2015 , 9:16 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ចំនួន៣នាក់ និង១៧នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន១១លើក​នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី១៨ខែមីនា។ នេះ​បើ​យោងតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ។



បើតាម​ប្រភព​ដដែល គ្រោះថ្នាក់​ចរាចរណ៍​ទាំង១១លើក​នោះ បាន​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ចំនួន១៦គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន១២គ្រឿង រថយន្ត​ធុន​តូច៣គ្រឿង និង​យានយន្ត​ផ្សេង១គ្រឿង។

មូលហេតុ​ដែល​នាំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ការបើកបរ​ហួស​ល្បឿន​ចំនួន២លើក ប្រជែង​គ្រោះថ្នាក់៤លើក មិន​ប្រកាន់​ស្តាំ​ង១លើក ស្រវឹង២លើក បត់​គ្រោះថ្នាក់១លើក ធ្លាក់​ពីលើ​រថយន្ត១លើក ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន១៦នាក់៕




© រក្សាសិទ្ធិដោយ thmeythmey.com