ជាតិ
មនុស្ស១២នាក់​ស្លាប់ និង​របួស​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ
24, Mar 2015 , 9:08 am        
រូបភាព
ដោយ: ថ្មីៗ

យ៉ាងហោចណាស់​មនុស្ស​ចំនួន៤នាក់​បាន​ស្លាប់ និង៨នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ និង​ស្រាល​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន៦លើក​នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី២៣ខែមីនា។ នេះ​បើ​យោងតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ។



ប្រភព​ដដែល បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បានកើត​ឡើង​ទាំង៦លើក​នោះ បាន​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ចំនួន១០គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន៧គ្រឿង រថយន្ត​ធុន​តូច១គ្រឿង រថយន្ត​ធុន​ធំ១គ្រឿង និង​យានយន្ត​ផ្សេង១គ្រឿង។

បើតាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាល​មក​បើកបរ​ហួស​ល្បឿន២លើក មិន​គោរព​សិទ្ធ១លើក ប្រជែង​គ្រោះថ្នាក់១លើក កត្តា​យានយន្ត១លើក សត្វ​គោ​ឆ្លងផ្លូវ១លើក ក្នុងនោះ អ្នកជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន៧នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com