កីឡាជាតិ
អត្ត​ព​លិ​ក៥នាក់​បាន​អាហារូបករណ៍​អូឡាំពិក​សម្រាប់​ព្រឹត្តិការណ៍​នៅ​ទីក្រុង Rio ឆ្នាំ២០១៦
24, Mar 2015 , 1:25 pm        
រូបភាព
ពី​ឆ្វេងទៅ​ស្តាំ៖ លោក Ken Gadaffi, ចូវ សុធារ៉ា, ហែមថុន វិទិនី, ងួន មករា, លោក វ៉ាត់ ចំរើន, ស៊ន សៀវម៉ី និង​ស៊ន ដាវីន។ រូប NOCC
ពី​ឆ្វេងទៅ​ស្តាំ៖ លោក Ken Gadaffi, ចូវ សុធារ៉ា, ហែមថុន វិទិនី, ងួន មករា, លោក វ៉ាត់ ចំរើន, ស៊ន សៀវម៉ី និង​ស៊ន ដាវីន។ រូប NOCC
ដោយ: រួបរួម
ម្ចាស់​មេដាយមាស​កីឡា​អាស៊ី ស៊ន សៀវ​ម៉ី និង ស៊ន ដា​វីន ដែលជា​បង​ស្ថិត​ក្នុងចំណោម​អត្ត​ព​លិ​ក៤នាក់​ដែល​ទទួលបាន​អាហារូបករណ៍​សម្រាប់​ការហ្វឹកហាត់​ត្រៀម​ប្រកួត​ជម្រុះ​ក្នុង​ដំណើរ​ទៅកាន់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ២០១៦ នៅក្នុង​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល។ ក្រៅពី​កីឡាការិនី​តេ​ក្វាន់​ដូ​ឆ្នើម​ទាំង៣រូបនេះ មាន​អត្ត​ព​លិ​ក​ចំបាប់​ពីររូប​គឺ កីឡាការិនី ចូ​វ សុធា​រ៉ា និង​កីឡាករ ងួន មករា រួមជាមួយ​កីឡាការិនី​ហែល​ទឹក ហែម​ថុ​ន វិ​ទិ​នី។



ពិធី​ប្រគល់​លិខិតបញ្ជាក់​លើ​ការផ្តល់​អាហារូបករណ៍​ដល់​អត្ត​ព​លិ​ក​ទាំង៥រូប ត្រូវបាន​រៀបចំឡើង​នា​ពិធី​បិទ​កម្មវិធី​តម្លៃ និង​អប់រំ​អូឡាំពិក​ឆ្នាំ២០១៥ (2015 OVEP Training of Trainers Program) ក្រោម​អធិបតីភាព​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) នៅ​ទីស្នាក់ការ NOCC ផ្ទាល់​កាលពី​ព្រឹក​មិញ។

យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ NOCC អាហារូបករណ៍​នេះ ទទួលបាន​នូវ​ការគាំទ្រ​ពី Olympic Solidarity ក្នុង​ការជួយ​សម្រួល​ដ​ល់​អត្ត​ព​លិ​ក​កម្ពុជា​ក្នុងការ​ត្រៀមលក្ខណៈ​ប្រកួត​ជម្រុះ​អូឡាំពិក​ឆ្នាំ២០១៦ ដូចជា​ការហ្វឹកហាត់ សម្ភារ និង​ថវិកា សម្រាប់​រយៈពេល​ពី​ខែមករា ឆ្នាំ២០១៥ ដល់​ខែសីហា ឆ្នាំ២០១៦ ៕
.




© រក្សាសិទ្ធិដោយ thmeythmey.com