ពីនេះ ពីនោះ
ពាក្យ «សំឡឹង, សម្លឹង, សំលឹង» មួយណា​ត្រូវ?
11, Apr 2015 , 11:40 am        
រូបភាព
ដោយ: ថ្មីៗ
ពាក្យ «សំឡឹង, សម្លឹង, សំលឹង» មួយណា​ត្រូវ?


មនុស្ស​ភាគច្រើន​តែងតែ​សរសេរ​ពាក្យ​ទាំងនេះ ដោយ​មិនដឹងថា​ពាក្យ​មួយណា​ត្រឹមត្រូវ​ឡើយ។ នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ដែល​ត្រូវ គឺ​សរសេរ​ជា«សម្លឹង» ជា​កិរិយាសព្ទ មានន័យថា មើល​ស្លឹង, មើល​ដោយ​ធ្វើ​ភ្នែក​ស្លឹង​ឆ្ពោះ​ត្រង់​មិន​ងាក ឧទាហរណ៍៖ ងើយ​សម្លឹងមើល​ផ្កាយ។ សម្លឹងប្រយោជន៍ គឺ​រំពឹងគិត​ចំពោះ​ប្រយោជន៍។ សម្លឹងមុខ គឺ​បើកភ្នែក​ធំ​មើល​ចំ​មុខ​អ្នកដទៃ។ សម្លឹងអារម្មណ៍៖ ពិនិត្យ​អារម្មណ៍​ឲ្យ​ឃើញ​ជាក់​តាម​ការណ៍​ពិត។ ល៕
[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន​ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com