ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេដឹកនាំ គ.ជ.ប ទទួលបាន​រថយន្ត អ្នកបើកបរ អ្នកការពារ...
02, May 2015 , 3:10 pm        
រូបភាព
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប
ថ្នាក់ដឹកនាំទាំង៩​រូប​របស់​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត គជប​ បានចាប់ផ្តើម​ការងារ​របស់ខ្លួនហើយ។ ភាគច្រើននៃសមាសភាព​នៃ​ស្ថាប័ននេះ គឺ​ជា​មនុស្សថ្មីហើយដែល​ប្តេជ្ញា​អំពី​ការ​អនុវត្ត​តម្លាភាព សុចរិតភាព អព្យាក្រឹតភាព​ដើម្បី​ស្ថាប័ន។​ ដូច្នេះ​វាក៏ជាឱកាសដែល​ពលរដ្ឋ​អាច​សួរ​អំពី​ការទទួលបាន​មធ្យោបាយ​នានា​ដើម្បីអនុវត្តការងារ​របស់​ថ្នាក់ដឹកនាំ គជប ទាំង​៩រូ​បដែរ។



ដោយមិនទាន់និយាយអំពី​ប្រាក់បៀវត្សរ៍​ដែល​នឹង​ត្រូវ​ពិភាក្សា​នៅដើមសប្តាហ៍​ក្រោយនោះ ចាប់តាំងពីបានចូលអនុវត្ត​ការងារ​ជាផ្លូវការ ប្រធាន អនុប្រធាន និង​សមាជិក​ទាំង​៧​រូប​បានទទួលរបប​ រថយន្ត អ្នកបើកបរ អ្នកការពារ ជំនួយការ និង​លេខា​របស់​ខ្លួន​ហើយ។ នេះបើតាម​ការ​បញ្ជាក់របស់លោក ហង្ស ពុទ្ធា អ្នកពាក្យ​របស់​ គ.ជ.ប។

«ខ្ញុំ​បានទទួលរថយន្តមួយគ្រឿង​ម៉ាកឡង់គ្រីស័រ​ប្រាដូ ផលិតឆ្នាំ​២០១៤ ដែល​ជិះបាន​១ម៉ឺន​គីឡូម៉ែត្រ​។​ យើងបាន​ទទួល​របប​ទាំងនេះហើយ ដូចជា​អ្នកបើកបរ អ្នកការពារ ជំនួយការ និង​លេខា»។ នេះ​ជា​ការ​បញ្ជាក់របស់​លោក ហង្ស​ ពុទ្ធា។

បើតាម​អ្នកនាំពាក្យ​រូបនេះ សមាជិក​ទាំង​៧រូបនៃ​ គជប ទទួលបាន​រថយន្តមួយគ្រឿង អ្នកបើកបរ​១នាក់ អ្នកការពារ១នាក់ ជំនួយការ​១នាក់ និងលេខា១នាក់។ ដោយឡែក ប្រធាន​ទទួលបាន​ជំនួយការ​២​នាក់ និងលេខា២នាក់ ខណៈអនុប្រធាន​ទទួលបាន​ជំនួយការ​២នាក់ និង​លេខា១នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com