ជាតិ
អាជ្ញាធរ​ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចូល​កាប់​ឈើ​ខុសច្បាប់​ក្នុង​ទឹកដី​ថៃ ៥នាក់ ឲ្យ​កម្ពុជា
17, May 2015 , 10:48 am        
រូបភាព
ដោយ: ថ្មីៗ
អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៥នាក់មក​ឲ្យ​ភាគី​កម្ពុជា នា​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៥  ដោយសារ​ពួកគេ​ចូល​លួច​កាប់​ឈើ​ខុសច្បាប់​ក្នុង​ទឹកដី​ថៃ ។ នេះ​បើតាម​ប្រភព​ពត៌មាន​ចុះផ្សាយ​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៥ ។



បើតាម​ប្រភព​ពត៌មាន​ចុះផ្សាយ​ដោយ​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​ដដែល ប្រជាពលរដ្ឋ​ខ្មែរ​ជា​បុរស​ចំនួន៥នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូនមក​កម្ពុជា​វិញ តាម​ច្រក​អន្តរជាតិ​ជាំ ដែល​ថៃ​ចាប់ខ្លួន​ក្នុង​ទឹកដី​ថៃ ឈម​ជាមួយ​កម្ពុជា ត្រង់ចំណុច​ចាក់ច្រែង ខេត្តព្រះវិហារ​ពីបទ​កាប់​ឈើ​ក្រញូង ក្នុង​ទឹកដី​ថៃ​ដោយ​ខុសច្បាប់ កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ។

បើតាម​សមត្ថកិច្ច​នគរបាល ជនរងគ្រោះ​ទី១. ឈ្មោះ ផន ឃួន​ភេទ​ប្រុស អាយុ៥០ឆ្នាំ រស់នៅ​ភូមិ​សំ​សាន្ត ឃុំ​តា​ឡូ ស្រុក​បាកាន​ខេត្តពោធិ៍សាត់, ទី២. ឈ្មោះ ឃួន រើ​ន ភេទ​ប្រុស អាយុ១៦ឆ្នាំ​រស់នៅ​ភូមិ​ជាមួយគ្នា, ទី៣. ឈ្មោះ ណាត វណ្ណៈ ភេទ​ប្រុស អាយុ១៩ឆ្នាំ​រស់នៅ​ភូមិ​ជាមួយគ្នា, ទី៤. ឈ្មោះ លុន សុវណ្ណ ភេទ​ប្រុស អាយុ៣១ឆ្នាំ​រស់នៅ​ភូមិ​ថ្មី ឃុំ ស្រុក​គូ​លេន ខេត្តព្រះវិហារ, ទី៥. ឈ្មោះ ជី​ម ឡា​ភេទ​ប្រុស អាយុ៣៥ឆ្នាំ រស់នៅ​ភូមិ ឃុំ ស្រុក​គូ​លេន ខេត្តព្រះវិហារ ។

បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ទាំង ៥នាក់​បានឱ្យ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញរៀងៗខ្លួន ៕



© រក្សាសិទ្ធិដោយ thmeythmey.com