ជាតិ
ពីនេះ ពីនោះ
វិធីសាស្ត្រធ្វើឲ្យអ្នករៀនពូកែ ជាងមិត្តភក្តិរបស់អ្នក
× មនុស្សមួយចំនួនយល់ឃើញថា ទាល់តែរៀនមានគ្រូបង្រៀនមានសាលា ទើបហៅថារៀននោះទេ ប៉ុន្តែពាក្យថារៀន មិនថារៀននៅទីណា ពេលណា ឬកន្លែងណានោះទេ គឺសុទ្ធតែជាសាលារៀន និងគ្រូបង្រៀនរបស់អ្នកទាំងអស់។ អ្វីដែលសំខាន់ថា តើអ្នកមានគោលបំណងចង់ចេះចង់ដឹងពិតប្រាកដឬទេ?
ក្រៅពីរៀននៅសាលាជាមួយគ្រូ មានវិធីសាស្ត្រមួយចំនួនធ្វើឲ្យអ្នករៀនកាន់តែពូកែ៖
១. រៀនពីមនុស្សជុំវិញខ្លួន៖ មិនថាមនុស្សចាស់ ក្មេង មនុស្សជោគជ័យ បរាជ័យ គឺអ្នកអាចរៀនសូត្រពីពួកគាត់បានទាំងអស់ ព្រោះគ្មាននរណាម្នាក់ចេះទាំងអស់នោះឡើយ។ និយាយបែបនេះមានន័យថា អ្នករៀនពីមនុស្សចាស់ដែលមានបទពិសោធន៍ច្រើន (ក្មេងមិនធ្លាប់ចាស់ តែមនុស្សចាស់ធ្លាប់ក្មេង), មនុស្សវ័យក្មេង គឺរៀនពីរបៀបគិត របៀបរស់នៅរបស់ក្មេងក្នុងសម័យទំនើប ហើយរៀនពីមនុស្សជោគជ័យ និងបរាជ័យ ថាតើហេតុអ្វីបានជាពួកគេជោគជ័យ និងបរាជ័យ។
២. រៀនតាមប្រព័ន្ធអ៊ីនធឺណេត៖ អ៊ីនធឺណេតជាបណ្តាល័យ ឬជាប្រភពឯកសារដែលអាចផ្តល់ប្រយោជន៍ជាចំណេះដឹងដល់អ្នកគ្រប់យ៉ាង។ នៅគ្រប់ទីកន្លែង គ្រប់ពេលវេលាគ្រាន់តែអ្នកមានសេវាកម្មអ៊ីនធឺណេត អាចរៀនបានទាំងអស់ ប្រសិនបើអ្នកឆ្ងល់អ្វីមួយ គឺអាចសួរនៅក្នុងអ៊ីនធឺណេត (Google, Wikipedia, Youtube,…)។
៣. រៀនតាមដំណើរទស្សនកិច្ច៖ ដំណើរទស្សនកិច្ច គឺអាចរៀនសូត្រពីរបៀបរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ណាមួយ ឬប្រទេសណាមួយ។ តាមរយៈដំណើរកម្សាន្តនេះ គឺអាចធ្វើឲ្យអ្នករៀនពីអ្វីដែលជួបប្រទះថ្មីៗ ប្លែកៗ និងមើលឃើញពីរបៀបអនុវត្តន៍ជាក់ស្តែងនៅទីនោះ។
៤. មើលកម្មវិធីទូរទស្សន៍ និងស្តាប់វិទ្យុដែលផ្តល់ជាចំណេះដឹង៖ កម្មវិធីទូរស្សន៍ និងវិទ្យុជាប្រភពមួយដែលផ្តល់ចំណេះដឹងតាមរយៈការមើលឬស្តាប់ព័ត៌មានជាតិ អន្តជាតិ កម្មវិធីអប់រំ នាទីប្រវត្តិសាស្ត្រ បច្ចេកវិទ្យា និងកម្មវិធីទំនើបភាវូបនីយកម្ម។ ល៕
© រក្សាសិទ្ធិដោយ thmeythmey.com