ពីនេះ ពីនោះ
«តម្លៃ»នៃ​ការងារ​ស្ម័គ្រចិត្ត​មាន​សារៈសំខាន់ និង មានឱកាស​ការងា​រយ៉ា​ង​ដូចម្តេច?
25, May 2015 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ

ការងារ​ស្ម័គ្រចិត្ត គឺជា​ការធ្វើ​កិច្ចការ​ណាមួយ​ដែល​យើង​ពេញចិត្ត​ធ្វើ​ដោយ​ខ្លួនឯង  គ្មាន​នរណា​មក​បង្ខំ ឬ​គំរាមកំហែង​ឲ្យ​ធ្វើ​ទេ។ បន្ថែម​ពីនេះ ការងារ​ស្ម័គ្រ​ចិត្តជា​កន្លែង​ហាត់​ការ​ដ៏​ល្អ​បំផុត​សម្រាប់​និស្សិត​ដែល​កំពុង​សិក្សា​ទ្រឹស្តី​នៅ​ថ្នាក់​មហាវិទ្យាល័យ​នានា ហើយ​យកមក​អនុវត្តន៍​នៅតាម​ស្ថាប័ន​ក្រុមហ៊ុន​នានា ដើម្បី​ទទួលបាន​បទពិសោធន៍​ពី​ការងារ​ស្ម័គ្រចិត្ត​នោះ។ តើ​បទពិសោធន៍​ដែល​បាន​ពី​ការងារ​ស្ម័គ្រចិត្ត​នោះ​មាន​សារៈសំខាន់​ប៉ុនណា? មានតម្លៃ​ប៉ុនណា? និង​មានឱកាស​ការងារ​ប៉ុនណា?



១) យក​ទ្រឹស្តី​ដែល​អ្នករៀន​នៅ​ថ្នាក់​មហាវិទ្យាល័យ​មក​អនុវត្តន៍​ជាក់ស្តែង ថា​តើ​មេរៀន​ទ្រឹស្តី​អាចជួយ​អ្វីខ្លះ​ក្នុងការ​អនុវត្តន៍​ការងារ​ជាក់ស្តែង? តើ​បទពិសោធន៍​នៃ​ការងារ​ស្ម័គ្រចិត្ត​អាចជួយ​អ្វីខ្លះ​ទៅលើ​ការសិក្សា​របស់​អ្នក​វិញ? ។

២)
ទទួលបាន​បទពិសោធ​ន៍​ទៅតាម​មុខជំនាញនីមួយៗរបស់​អ្នក និង​តាម​ផ្នែក ឬ​តាម​កម្មវិធី​នៅតាម​ស្ថាប័ន​ដែល​អ្នក​បាន​ស្ម័គ្រចិត្ត។

៣)
ស្គាល់​ពី​បរិបទ និង​របៀប​ធ្វើ​ការងារ​ដូចជា៖ ស្គាល់​ពី​គោលដៅ​របស់​ស្ថាប័ន ចេះ​ចាត់​អាទិភាព​ការងារ បែង​បែក​កិច្ចការ​ឲ្យ​សហការី រ​បៀ​ធ្វើការ​ងារ​ជា​ក្រុម ការទទួលខុសត្រូវ​លើ​ការងារ។ ល។

៤) ពង្រឹងសមត្ថភាព​រប​ស់​អ្នក​បន្ថែម គឺ​ជួយ​បំពេញ​ចន្លោះប្រហោង​ដែល​អ្នក​នៅ​ខ្វះខាត​ដូចជា៖ ជំនាញ​នៃ​ការលើកទឹកចិត្ត ការទំនាក់ទំនង មាន​ជំនឿ​លើ​ខ្លូន​ឯង គិត​បាន​ស៊ីជម្រៅ ភាពជា​អ្នកដឹកនាំ។ ល។

៥) រៀនសូត្រ​ពី​សហការីនីមួយៗ គឺ​ការធ្វើការងា​ត្រូវការ​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក ចែករំលែក​ចំណេះដឹង បទពិសោធន៍​ឲ្យ​គ្នា ចេះ​យល់ចិត្ត អត់ឱន​អធ្យាស្រ័យ និង​ជួយ​គ្នា​ទៅវិញទៅមក។ ល។

៦)
ធ្វើ​ឲ្យ​អ្នក​ស្គា​ល់ពី​តម្លៃ​នៃ​ការងារ​ខ្លួនឯង គឺ​ស្គា​ល់ពី​ចំណង់​ចំណូលចិត្ត​នៃ​ការងារ​ខ្លួនឯង និង​ទេ​ព្យ​កោសល្យ​របស់ខ្លួន។

៧)
ធ្វើ​ឲ្យ​អ្នក​អភិវឌ្ឍន៍​ខ្លួន​ពីមួយ​ជំហាន​ទៅមួយ​ជំហាន​ទៀត តាមរយៈ​ការងារ​ស្ម័គ្រចិត្ត ហើយ​អ្នក​មានឱកាស​ការងារ​ច្រើនជាង​អ្នក​ដែល​មិន​ធ្វើការ​ស្ម័គ្រចិត្ត ព្រោះ​អ្នកមាន​បទពិសោធន៍​ស្រាប់​នៅពេលដែល​អ្នក​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ។ ម្យ៉ាងទៀត នៅ​កន្លែង​ការងារ​ភាគច្រើនបំផុត គឺ​ត្រូវ​អ្នក​ដែលមាន​បទពិសោធន៍​ការងារ​យ៉ាងហោចណាស់​ពី១ឆ្នាំទៅ២ឆ្នាំ។ ល៕


© រក្សាសិទ្ធិដោយ thmeythmey.com