ពីនេះ ពីនោះ
តើ​ពាក្យ «គុម្ព, គំ, គុំ» ប្រើ​ខុសគ្នា​ដូចម្តេច?
14, Oct 2015 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ភាគច្រើន​មិនបាន​ដឹង​ពី​អត្ថន័យ​នៃ​ការប្រើ​ពាក្យ​ទាំងបី​នេះ ថា​ខុសគ្នា​យ៉ាងដូចម្តេច​នោះទេ។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពី​អត្ថន័យ​នៃ​ការប្រើ​ពាក្យ​ទាំងបី​នេះ ខុសគ្នា​យ៉ាង​ដូច្នេះ​ថា៖



ទី១) ពាក្យ «គុម្ព» ជា​នាម​មានន័យថា ពួក, ប្រជុំ, បន...។ ឧទាហរណ៍៖ ពួក, ប្រជុំ​ដើមឈើ ឬ ដំណាំផ្សេងៗ (គុម្ពឈើ, ចេក ១គុម្ព..)។

ទី២) ពាក្យ «គំ» ជា​កិរិយាសព្ទ​មានន័យថា ចាក់ទឹក​ត្រាំ​ឲ្យ​របើក​បាយក្តាំង​ដែល​ជាប់​នៅ​នឹង​បាតឆ្នាំង។ បាយក្តាំង​ដែល​របើក​មក​នោះ ហៅថា បាយ​គំ ឬ បាយគំទឹក។  

ទី៣) ពាក្យ «គុំ» ជា​កិរិយាសព្ទ​មានន័យថា ប៉ង​ដោយ​អាក្រក់, ប៉ុង​ធ្វើការ​បៀតបៀន​គេ, ចងចិត្ត​ព្យាបាទ​គេ, ចងគំនុំ។ ឧទាហរណ៍៖ គុំវាយ, គុំ​បម្រុង​នឹង​សងសឹក​វិញ, គុំកួន គឺ​គុំ​យ៉ាង​ខ្ជាប់ខ្ជួន​មិន​បណ្តាល​ឲ្យ​ភ្លេច។ ល៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com