ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន រង់ចាំ​លោក សម រង្ស៊ី មកពី​ក្រៅប្រទេស​វិញ ដើម្បី​ស្បថ​មុខ​ព្រះអង្គ​ដង​កើ
08, Jun 2015 , 1:10 pm        
រូបភាព
ដោយ: ថ្មីៗ
បញ្ហាសំខាន់ៗ​ពីរ​យ៉ាង ដែល​លោក ហ៊ុន សែន បបួល​លោក សម រង្ស៊ី ឲ្យ​ស្បថ​ម្តងទៀត​នៅថ្ងៃនេះ គឺ​បញ្ហា​លួច​បន្លំ​សន្លឹកឆ្នោត និង​បញ្ហា​កាកបាទក្រហម​ចែក​អំណោយ​រើសមុខ ដែល​ចោទ​ដោយ​គណបក្សប្រឆាំង។ គំនិត​ផ្តួចផ្តើម​បបួល​លោក សម រង្ស៊ី ស្បថ​ជាថ្មី​ម្តងទៀត​នេះ កើតឡើង​ដោយសារ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ គឺ​លោក លឹម គីម​យ៉ា បានលើកឡើង​នូវ​បញ្ហា​មួយចំនួន​ទាក់ទង​នឹង​សេចក្តីព្រាងច្បាប់ គ្រប់គ្រង​គ្រោះមហន្តរាយ ហើយ​លោក​តំណាងរាស្ត្រ​រូបនេះ បាន​ចោទប្រកាន់​សកម្មភាព​ចែក​អំណោយ​របស់​កាកបាទ​ក្រហម​កម្ពុជា​កន្លងមក​ថា ប្រកាន់​បក្សពួក។


 
ស្តាប់​សំឡេង លោក លឹម គីម​យ៉ា

 

ក្រោយពី​ការលើកឡើង​របស់ លឹម គីម​យ៉ា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រោក​ពី​កៅអី​ប្រតិកម្មធ្ងន់ៗទៅ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​វិញ នៅក្នុង​កិច្ចប្រជុំ​នា​វិមាន​រដ្ឋសភា​នៅ​ថ្ងៃ​ចន្ទ ទី ០៨ ខែមិថុនា នេះ។ លោក ហ៊ុន សែន និយាយខ្លាំងៗយ៉ាងនេះ​ថា៖«មានតែ​វិធី​តែមួយគត់ ដែល​អាច​ដោះស្រាយ​បញ្ហា គឺ​មានតែ​ស្បថ​ប៉ុណ្ណោះ គឺ​ស្បថ​ឲ្យ​រន្ទះបាញ់ ឲ្យ​ងាប់​ទាំង​ពូជ……។ ចាំមើល​ឯកឧត្តម សម រង្ស៊ី មក ឲ្យ​ស្បថ​នៅមុខ​ព្រះអង្គ​ដង​កើ.....។ បើ​បក្ស​ណា​មិន​ហ៊ាន គឺ​បក្ស​នោះ​បោកប្រាស់​ប្រជាពលរដ្ឋ» ។

ស្តាប់​សំឡេង​លោក ហ៊ុន សែន 

 

© រក្សាសិទ្ធិដោយ thmeythmey.com